ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្ល​ន​ចោរប្លន់​ពីរ​នាក់ ដែល​ធ្វើ​សកម្មភាព​ជាង​២០​លើក

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល លោក គឹ​ម ម៉េ​ង កាលពី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ​ពីរ​នាក់​ជា​ក្រុម​ចោរលួច​ឆក់​ប្លន់

ខេត្តកណ្ដាល ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល លោក គឹ​ម ម៉េ​ង កាលពី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ​ពីរ​នាក់​ជា​ក្រុម​ចោរលួច​ឆក់​ប្លន់ និង​គាស់​ផ្ទះ​យ៉ាង​កក្រើក​ចំនួន​៤​ខេត្ត រាជធានី ជា​បណ្តោះអាសន្ន ក្រោម​បទចោទប្រកាន់ ចូលរួម​សហ​គម​នៃ​ជន​ទុច្ចរិត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀក​បំពាក់​ជា​អាទ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧​។ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៩៩ និង​មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ​។

មន្ត្រី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ទាំង​២​ដែល​ត្រូវ​លោក​ចៅក្រម​សម្រេច​ឃុំខ្លួន ទី​១.​ឈ្មោះ រិ​ន សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ​លាស់ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ទី​២.​ឈ្មោះ ឡាំង វុ​ត្ថា ហៅ​ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កងមាស ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​ទាំង​ពី​នាក់​នេះ​បាន​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ មិថុនា នៅ​ភូមិ​ក្រឡាញ់  ឃុំ​លំហាច  ស្រុក​អង្គស្នួល ពេល​ដែល​ជន​ទាំង​ង​ពីរ​នាក់​ទៅ​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​គោលបំណង  ធ្វើ​សកម្មភាព​លួច​ប្លន់​។

ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​យក​បាន ទី​១. អាវ​ឯកសណ្ឋាន អាវ​កងរាជអាវុធហត្ថ ៣​កំ​ប្លេ និង​អាវ​យោធា​១​។ មាន​ស័ក្តិ​ថ្នាក់​វរៈសេនីយ៍ត្រី និង​មាន​ស័ក្តិ​ស៊ិ​ញ​សញ្ញា​។ មាន​អត្តលេខ​២​ខុស​គ្នា​ជាប់​អាវ អត្តលេខ​៦២២៩១២ និង​អត្តលេខ ០០៣៦៦៤៧២ មួក​៣​ថ្នាក់​វរៈសេនីយ៍ ទី​២.​ក្នុង​នោះ​មួក​ប៉ា​រ៉ា​សំ​យ៉ាប​០១.​មួក​ឆាង​០១.​មួក​បា​រ៉េ​០១​។ ទី​៣-​ខ្សែ​សាំង​តៀ​រ៉ុ​ង​១ និង​វិទ្យុទាក់ទង​០៣​គ្រឿង អាយ​កូ​ម  អាយ​ឌី ទូរ​សព្ទ័​០៣​គ្រឿង ទូរ​សព្ទ័​ដៃ​៣​គ្រឿង  រថយន្ត​០២​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង ២A-០៦៥២ និង​រថយន្ត​ទី​កូ​១​គ្រឿង ពណ៌​ទឹកសមុទ្រ ស្លាក​លេខ ឆ​.៩១៥០ ភព​២​។ បន្ទាប់​ពី​ឃាត់​ខ្ល​ន មក​ធ្វើការ​សាកសួរ ទើប​ដឹង​ថា​ជនសង្ស័យ​មិន​មាន​តួនាទី​ជា​កងក​កម្លាំងប្រដាប់អាវុធ​ទេ ពោល​គឺ​បាន​ទិញ​ឯ​សក​សណ្ឋាន​កងកម្លាំង​ពី​ផ្សារ​ទឹកថ្លា និង​ជា​ក្រុម​ចោរ ឆក់​ប្លន់​ដ៏​សកម្ម​ទៀត​ផង​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី​៕