ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកាចាប់ខ្លួន ស្ដ្រី​ឈ្មោះ សំ សុខា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សំ សុខា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សំ សុខា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រ់​សាលា ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​យោង​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​។ លោក ស៊ិ​ន វុ​ទ្ធី ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ក្នុង​ដីកាចាប់ខ្លួន​ថា​៖ ក្រោយ​ពី​ពិនិត្យ​សំណុំរឿង​ចប់​សព្វគ្រប់​យល់​ឃើញ​ថា​ឈ្មោះ សំ សុខា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សី​ហុ​ន កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ បទល្មើស​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៥០២,៤៩៤,៤៩៦,​នៃ​ក្រមព្រហ្មទណ្ឌ​។

តុលាការ​បាន​អះអាង​ថា​៖ ជន​ជាប់​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្កា​ប់​ឲ្យ​ចូលខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​របាយការណ៍​របស់​នគរបាល​យុត្តិធម៌ ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា​ឆ្នាំ​២០១៧ បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សំ សុខា បាន​គេចខ្លួន​ចេញពី​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​បាត់​ហើយ​។​ដើម្បី​សម្រួល​ដល់​នី​តី​វិធី​ស៊ើបសួរ​ពេញលេញ​គប្បី​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ​។ លោក​ចៅក្រម​បាន​សម្រេច​ថា​៖ បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ឲ្យ​ចាប់ និង​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ សំ សុខា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ដែល​មាន​សាវតារ​ជាតិ​ដូច​ខាងលើ​មក​ប្រគល់​ជូន​សាលាដំបូង​ខេត្ត​សាមី ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ត្រូវ​ទទួល​និង​បញ្ជូន​ជន​ត្រូវ​ចោទ​រូប​នេះ​មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​ឲ្យ​បាន​ឆាប់​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

គួរ​បញ្ជាក់​ថា អំឡុង​ខែមេសា ឆ្នាំ​២០១៧​នេះ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សកម្មភាព​ដែល​គាត់​បាន​យក​ស្បែកជើង​ទៅ​គប់​លើ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ដងផ្លូវ​។ ក្រោយមក​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ដល់​ការ​កំណត់​ឈ្មោះ និង​ត្រូវ​បាន​ចោទប្រកាន់​៕