ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​ងោក​មួយភាំង ជ្រុល​ទៅ​បុក​កុងតឺន័រ​ពេញទំហឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ដែល​កំពុង​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ស្រាប់តែ​ងងុយដេក ហើយ​បាន​ងោក​មួយភាំង​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ដែល​កំពុង​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ស្រាប់តែ​ងងុយដេក ហើយ​បាន​ងោក​មួយភាំង​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង​តែ​ម្ដង ប៉ុន្តែ​ជា​សំណាងល្អ​មិន​បាន​បណ្តាល​ឲ្យ​អ្នកបើកបរ ទាំង​សងខាង​រង​របួស​នោះ​ឡើយ ចំណែកឯ​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​រង​ការ​ខូចខាត ក្រពឹត​មុខ​យ៉ាងដំណំ​រៀង​ៗ​ខ្លួន​។
ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX- 300 ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2 AL-6528 អ្នកបើកបរ និង​អ្នក​រួម​ដំណើរ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ឡើយ ហើយ​គាត់​បាន​អះអាង ប្រាប់​នគរបាល និង​អ្នក​ឃើញ​ហេតុការណ៍​នោះ​ថា ខណៈ​ដែល​កំពុង​បើកបរ​គាត់​ងងុយដេក ហើយ​បាន​ងោក​មួយភាំង ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បែប​នេះ​។ ចំណែក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់​ស្លាក​លេខ ភ្នំពេញ 3C-5471​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ ជា​រថយន្ត​ដឹក​កុងតឺន័រ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 ជិះ​គ្នា​២​នាក់​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​អ្នកបើកបរ​ងងុយ ដេក​ហើយ​ងោក​មួយភាំង ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​ចំ​ពីមុខ​ពេញទំហឹង​តែ​ម្ដង​។ ខណៈនោះ​បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​គាប​ជាប់ តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​នោះ​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល​គ្នា ដោយ​យល់​ព្រមយក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​រៀង​ៗ​ខ្លួន​៕