ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលដីកា​លោក គឹ​ម សុខ បុគ្គលិក​អា​ហុ​ក​៤​នាក់ និង​គជ​បម្នាក់ នឹង​ប្រកាស​ថ្ងៃ​ទី​៥ កក្កដា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ មិន​បាន​ប្រកាស​សាលដីកា​សំណុំរឿង​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹ​ម សុខ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ មិន​បាន​ប្រកាស​សាលដីកា​សំណុំរឿង​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​កម្ពុជា និង​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​បុគ្គលិក​អង្គការ​អា​ហុ​ក​ចំនួន​៤​នាក់ និង​មន្ត្រី​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​បន្ត​ឃុំខ្លួន​៦​ខែ​ទៀត​តាម​ការ​គ្រោងទុក​ទេ​។ ជនជាប់ចោទ​លោក គឹ​ម សុខ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ម​មក​កាន់​សវនាការ​តុលាការ​កំពូល​។ តែ​បុគ្គលិក​អង្គការ​សមាគម​អា​ហុ​ក​ចំនួន​៤​រូប​(​លោកស្រី លឹ​ម មុន្នី លោក ណៃ វ៉ង់​ដា លោក នី សុខា លោក យី សុខសាន្ត​) និង​មន្ត្រី​គជ​ប លោក នី ចរិយា មិន​ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​កាន់​បន្ទប់​សវនាការ​ដើម្បី​ប្រកាស​សាលដីកា​ទេ ខណៈ​ដែល​ចៅក្រម​សម្រេច​ថា លើក​ពេល​ទៅ​ប្រកាស​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​វិញ​។

សូម​បញ្ជាក់​ថា តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ បាន​បើក​សវនាការ​សំណុំរឿង​លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ រឿង​សុំ​នៅ​ក្រៅ​ឃុំ​។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ជំទាវ គឹ​ម សុ​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ឈួ​ន ចាន់​ថា ជា​តំណាង​មហាអយ្យការ​។ នៅ​ក្នុង​ពេល​សវនាការ​ជនជាប់ចោទ គឹ​ម សុខ បាន​និយាយ​ថា ”​ការ​មិន​ឲ្យ​រូប​ខ្ញុំ​នៅ​ក្រៅ​ឃុំ​គឺ​វា​មាន​ភាព​អយុត្តិធម៌​ណាស់ និង​សូម​ឲ្យ​លោកស្រី​ចៅក្រម​ឲ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស (​ម​១) ប្រគល់​សៀវភៅអាន សរសេរ ដែល​ពួក​គេ​បាន​ដកហូត​របស់ខ្ញុំ​ឲ្យ​មក​ខ្ញុំ​វិញ​”​។ លោក គឹ​ម សុខ និយាយ​ទៀត​ថា​៖ ចំណែក​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​បិទ​ការ​ស៊ើបសួរ​ហើយ​រឿង​របស់​លោក​រួច​បញ្ជូន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​តាម​នីតិវិធី​រួច​ហើយ​ដែរ​។ ក្រោយ​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ លោកស្រី គឹ​ម សុ​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​នឹង​សម្រេច​ថា ដោះ​លែង​ឬ​មិន​ដោះ​លែង​លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ខាង​មុខ​នេះ​។

ក្នុង​រឿង​ក្តី​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​ថ្លែង​ថា រឿង​ក្ដី​លោក គឹ​ម សុខ​ត្រូវ​បាន​បិទ​ការ​ស៊ើបសួរ​ហើយ​រួច​បញ្ជូន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​តាម​នីតិវិធី​តែ​មិន​បាន​បញ្ជាក់​ថា​នៅ​ពេល​ណា​ពិតប្រាកដ​នៅឡើយ​ទេ​។ លោក គឹ​ម សុខ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ហ៊ាន​ចោទ គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី។ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​លោក គឹ​ម សុខ បន្ទាប់​ពី​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​លោក គឹ​ម សុខ បន្ទាប់​ពី​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយឡែក​សំណុំរឿង​ក្តី​បុគ្គលិក​អា​ហុ​ក​ឡើង​ដល់​តុលាការ​កំពូល​ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប្រកាស​ថ្ងៃ​២៨ មិថុនា​នេះ​ដែរ តែ​ប្រកាស​លើក​ទៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៧ ខាង​មុខ​ដូច​សំណុំរឿង​លោក​គឹ​ម សុខ​ដែរ​។ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ បាន​បើក​សវនាការ​បណ្តឹងទាស់​របស់​មន្ត្រី​អា​ដ​ហុ​ក​៤​រូប និង គជ​ប ១​រូប​ដែល​ប្តឹង​ទាស់​នឹង​សាលាឧទ្ធរណ៍​ដែល​បាន​សម្រេច​តម្កល់​និង​បន្ត​ការ​ឃុំខ្លួន​រយៈពេល​៦​ខែ​បន្ត​ទៀត របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕