ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Vidal ៖ ​«ប៉ះ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​ថ្ងៃ​​នេះខ្ញុំ​មិន​បាន​ទុក Ronaldo ក្នុង​កែវភ្នែក​ឡើយ»

6 ឆ្នាំ មុន

ជំនួប​រវាង​ក្រុម​ស៊ី​លី និង​ព័រ​ទុ​យ​ហ្គា​ល់ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពានរង្វាន់ Confederations Cup នៅ​ថ្ងៃ​ពុធ​នេះ ខ្សែបម្រើ​សក់​ស្រួច Arturo Vidal បាន​និយាយ​ថា

ជំនួប​រវាង​ក្រុម​ស៊ី​លី និង​ព័រ​ទុ​យ​ហ្គា​ល់ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពានរង្វាន់ Confederations Cup នៅ​ថ្ងៃ​ពុធ​នេះ ខ្សែបម្រើ​សក់​ស្រួច Arturo Vidal បាន​និយាយ​ថា​៖ «​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ កីឡាករ Ronaldo គឺជា​ក្មេង​ឆ្លាត និង​មាន​ល្បិច ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទុក​គេ​ក្នុង​កែវភ្នែក​ឡើយ » ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Vidal ក៏​បាន​ទាយ​ទុក​មុន​ថា ស៊ី​លី​នឹង​ទម្លាក់​ព័រ​ទុ​យ​ហ្គា​ល់ និង​ឡើង​ទៅ​ចាំ​ក្រុម​អា​ល្លឺ​ម៉​ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថែម​ទៀត​ផង ។

ខ្សែបម្រើ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​រុ​ស្ស៊ី​ថា​៖«​ខ្ញុំ​បាន​ប្រាប់​មិត្ត​រួម​ក្រុម Bayern កីឡាករ Joshua Kimmich ដែល​លេង​នៅ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​រួច​ហើយ​ថា ពួក​យើង​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ » ។ កាលពី​លើក​មុន Vidal ក៏​ធ្លាប់​ប្រកួត​ប៉ះ​ជាមួយ Ronaldo ផង​ដែរ ពេល​ក្លិប Bayern ជួប Real Madrid នៅ​វគ្គ​៨​ក្រុម ក្នុង​ការ​ប្រកួត​ពានរង្វាន់​ឆេ​ម​ពាន​លី​គ ប៉ុន្តែ​ពេល​នោះ Bayern ជា​ក្រុម​ចាញ់ ៕