ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Perez កំពុង​ពិបាកចិត្ត​ខ្វះ​កៅអី​មួយ​សម្រាប់ Mbappe នៅ Real Madrid

6 ឆ្នាំ មុន

ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​និយាយ​ថា លោក Zinedine Zidane កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាព​កីឡាករ​វ័យក្មេង Mbappe

ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​និយាយ​ថា លោក Zinedine Zidane កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាព​កីឡាករ​វ័យក្មេង Mbappe របស់​ក្លិប Monaco ប៉ុន្តែ​ប្រធាន​ក្លិប​រូប​នេះ​បាន​លើក​ឡើង​ថា វា​គឺ​ពិតជា​ពិបាក​ណាស់ ក្នុង​ការ​រក​កន្លែង​មួយ​សម្រាប់ Mbappe នៅ​ក្លិប Real Madrid ។

យោង​តាម​គេហទំព័រ Goal ឱ្យ​ដឹង​ថា ក្លិប Paris SG បាន​ដាក់​តម្លៃ​សម្រាប់​កីឡាករ Mbappe​ជាង​១៣៥​លាន​អឺ​រ៉ូ ខណៈ​លោក Perez ក៏​បាន​យល់ព្រម ហើយ​និយាយ​ថា Mbappe នឹង​ក្លាយជា​ខ្សែប្រយុទ្ធ​កំពូល​មួយ​រូប​ទៀត​ផង ។ របាយការណ៍​មួយ​ចំនួន​នៅ​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា Real Madrid កំពុង​ពិចារណា​បើកទ្វារ​ឱ្យ​ខ្សែប្រយុទ្ធ​មួយ​រូប​ក្នុង​ចំណោម Bale, Benzema និង Ronaldo ចាកចេញ ដើម្បី​ទុក​កន្លែង​ឱ្យ​កីឡាករ Mbappe ។

លោក Perez បាន​និយាយ​ថា​៖ «​យើង​អាច​នាំ​យក​កីឡាករ​ជា​ច្រើន​មក​លេង​នៅ​ Real Madrid ប៉ុន្តែ​បែរជា​ឱ្យ​ពួក​គេ​អង្គុយ​នៅ​កៅអី​បម្រុង​ទៅ​វិញ ។ យើង​មិន​ចង់​ឃើញ​បែប​នេះ​ទេ ។ យើង​កំពុង​ពិចារណា​ពី​កីឡាករ Mbappe ប៉ុន្តែ​វ័យ​របស់​គេ​នៅ​ក្មេង​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​យើង​ពិបាក​រក​កន្លែង​មួយ​សម្រាប់​គេ » ៕