ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ខ្លាច​រាស្ត្រ​ផង កុំ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ក្រុម​អាជីវក​រទូ​ទាំង​ផ្សារ​ត្រាំខ្នារ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ បាន​នាំ​គ្នា​តវ៉ា ដោយ​ចោទ​លោក​អភិបាលស្រុក​បាទី​ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រធាន​វិនិយោគ​ផ្សារ​ត្រាំខ្នារ សាងសង់​តូប​លក់ ។

ខេត្តតាកែវ ៖ ក្រុម​អាជីវក​រទូ​ទាំង​ផ្សារ​ត្រាំខ្នារ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ បាន​នាំ​គ្នា​តវ៉ា ដោយ​ចោទ​លោក​អភិបាលស្រុក​បាទី​ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រធាន​វិនិយោគ​ផ្សារ​ត្រាំខ្នារ សាងសង់​តូប​លក់ ។

ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា ប្រធាន​វិនិយោគ​ផ្សារ បាន​សាងសង់​តូប​សម្រាប់​លក់ នៅ​កន្លែង​ផ្ញើ​កង់​ម៉ូតូ​បច្ចុប្បន្ន ហើយ​គម្រោង​ធ្វើ​នេះ គឺ​មាន​តាំងពី​យូរ​មក​ហើយ តែ​ដោយសារ​មានការ​តវ៉ា​ពី​សំណាក់​អាជីវករ ក៏​ត្រូវ​បាន​ផ្អាក​ទៅ​វិញ តែ​ពេល​ថ្មី​ៗ​ក៏​ចាប់ផ្តើម​ធ្វើ​ម្តងទៀត ។ ក្រុម​អាជីវករ​បាន​បន្តរ​ទៀត​ថា ពេល​ដែល​ប្រធាន​វិនិយោគ​ផ្សារ​ចាប់ផ្តើម​សាងសង់ គឺ​មិន​បាន​ជូនដំណឹង​ពួក​គាត់​មុន​នោះ​ទេ ហើយ​ក្រុម​អាជីវករ​សុំ​ស្នើ​ឲ្យ​ទុក​នៅ​លំនាំ​ដដែល​ដោយ​មិនបាច់​ធ្វើ​អ្វី​ទាំងអស់ ព្រោះ​ពួក​គាត់​មាន​មេរៀន​ជា​ច្រើន​លើក ច្រើន​សារ​មក​ហើយ ពី​ការ​សុំ​ធ្វើ​នេះ ធ្វើ​នោះ តែ​ដល់​ពេល​ធ្វើ​រួច​លក់​តែ​ម្តង ហើយ​ប្រសិនបើ​ប្រធាន​វិនិយោគ​ផ្សារ​នៅ​តែ​បន្ត​រការ​សាងសង់​ទៀត ពួក​គាត់​នឹង​ធ្វើការ​តវ៉ា​បន្ត​ទៀត ។ អាជីវករ​បាន​នាំ​គ្នា​លើក​ឡើង​ទៀត​ថា ចាប់​តាំង​តែ​ពី​លោក អ៊ុ​ក រី បាន​ចូល​កាន់​ដំណែង​ជា​អភិបាលស្រុក​បាទី​មក គឺ​លោក​តែងតែ​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ តិច​មានរឿង​នេះ​! តិច​មានរឿង​នោះ​! មិន​ចេះ​ចប់ ជា​ពិសេស​លោក អ៊ុ​ក រី បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាក់ស្ដែង​នៅ​ផ្សារ​សំរោង​យ៉ោ​ង គឺ​មានការ​សាងសង់​តូប​លក់​បិទផ្លូវ​ជាតិ​លេខ​២​ស្ទើ​តែ​ធ្វើ​ដំណើរ​លែង​កើត​ទៅ​ហើយ ។

ជុំវិញ​ការ​តវ៉ា​របស់​ក្រុម​អាជីវករ​ខាងលើ លោក ង៉ែត ពេញ ប្រធាន​វិនិយោគ​ផ្សារ​ត្រាំខ្នារ បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​នេះ គឺ​សម្រាប់​ដាក់​កង់​ម៉ូតូ​ទេ មិនមែន​សម្រាប់​សង់​តូប​លក់​ទេ ព្រោះ​ដោយ​មានការ​ស្នើ​សុំ​ពី​ថ្នាក់លើ ហើយ​បើ​មានការ​តវ៉ា​ពី​ក្រុម​អាជីវករ​ដូចនេះ លោក​នឹង​បញ្ឈប់​ការ​សាងសង់​ភ្លាម ។ ចំណែក​លោក អ៊ុ​ក រី អភិបាលស្រុក​បាទី អ្នក​យក​ព័​ត៍​មាន​យើង មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ។