ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ លែង​ត្រូវការ​យកចិត្ត​ទៀត​ហើយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បា.ញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់​ជាតិ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ថា សំណង់​ខុសច្បាប់ ដែល​សាងសង់​ឡើង​ក្នុង​តំបន់​ការពារ នៃ​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ នឹង​ត្រូវ​បន្ត​ការ​រុះរើ​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ក្រោម​កិច្ចសហការ​ណ៍រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ។

ខេត្តសៀមរាប ៖ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់​ជាតិ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ថា សំណង់​ខុសច្បាប់ ដែល​សាងសង់​ឡើង​ក្នុង​តំបន់​ការពារ នៃ​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ នឹង​ត្រូវ​បន្ត​ការ​រុះរើ​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ក្រោម​កិច្ចសហការ​ណ៍រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ។

លោក​បាន​បញ្ជាក់​បន្ត​ថា នេះ​ជា​ជំហរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​ឲ្យ​បាន​ដាច់ខាត នូវ​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ ដែល​កំពុង​រង​ហានិភ័យ ដោយសារ​កំណើន នៃ​សំណង់ អនាធិបតេយ្យ​កើតឡើង​ទាំងនេះ ។ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​គាំទ្រ​នូវ​រាល់​វិធានការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​រាល់​ការ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​របស់​អង្គការ​យូ​ណេ​ស្កូ ក្នុង​ការ​ថែរក្សា​អភិរក្ស តំបន់​រមណីយដ្ឋាន​អង្គរ សំខាន់​បញ្ហា​សំណង់អាណាធិបតេយ្យ នៅ​ក្នុង​តំបន់​អង្គរ គឺ​តំបន់​១ និង​តំបន់​២ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ចំពោះ​សោ​ភណ្ឌ​ភាព​ប្រាសាទបុរាណ ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ទៀត​ថា « តំបន់​បេតិកភណ្ឌ​ត្រូវ​ការពារ ឲ្យ​បាន​ដាច់ខាត បើ​ទោះជា​ត្រូវ​លះបង់​អ្វី​ៗ​ក៏​ដោយ ព្រោះ​យើង​ជា​ប្រជាជាតិ​មួយ ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ដោយសារ​បេតិកភណ្ឌ កុំ​ថា​ឡើយ​១០០​ម៉ែត្រ​ពី​ប្រាសាទ ទោះជា​១​គីឡូម៉ែត្រ​ក៏​ដោយ ត្រូវ​តែ​ចាត់វិធានការ ប្រសិនបើ​មាន​ហានិភ័យ​ខ្លាំង តែ​យើង​ក៏​ត្រូវ​គិតគូរ​ដែរ ពី​កន្លែង​ដែល​មិន​ប៉ះពាល់​ខ្លាំង យើង​ត្រូវ​រួម​កម្លាំង​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​… » ។