អ្នកប្រដាល់អង់គ្លេសម្នាក់ហ៊ានទាយថា Floyd នឹងដេកស្អាតត្រឹម35វិនាទី
តាមប្រភពព័ត៌មាន Dailmail បានឲ្យដឹងថា អ្នកប្រដាល់ជនជាតិអង់គ្លេស Tyson Fury ហ៊ានទាយថា
តាមប្រភពព័ត៌មាន Dailmail បានឲ្យដឹងថា អ្នកប្រដាល់ជនជាតិអង់គ្លេស Tyson Fury ហ៊ានទាយថា
តាមប្រភពព័ត៌មាន Dailmail បានឲ្យដឹងថា អ្នកប្រដាល់ជនជាតិអង់គ្លេស Tyson Fury ហ៊ានទាយថា កីឡាករក្បាច់គុណចម្រុះ MMA លោក Conor Mc Gregor នឹងអាចផ្តួល Floyd Mayweather ឲ្យដេកស្អាត ដោយចំណាយពេលត្រឹមតែ៣៥វិនាទី ដូចទៅនឹងអ្វីដែល Conor ធ្លាប់ធ្វើទៅលើ Jose Aldo កាលពីមុនដែរ ។
កាលពីមុន Conor ធ្លាប់បានផ្តួល Jose ឲ្យសុំចុះចាញ់ដោយចំណាយពេលត្រឹមតែ១៣វិនាទីប៉ុណ្ណោះនៅក្នុងការប្រកួត UFC 194 ។ កីឡាករប្រដាល់ Tyson Fury បាននិយាយថា «និយាយដោយស្មោះគឺ ខ្ញុំគិតថា Conor នឹងផ្តួល Floyd ត្រឹម៣៥វិនាទី ដូចទៅនឹងអ្វីដែលគេធ្វើទៅលើ Jose កាលពីឆ្នាំ២០១៥ ។ វាពិតជាអស្ចារ្យណាស់ ! សូមឯងប្រឹងឡើង ! »
គួរបញ្ជាក់ផងដែរថា ការប្រកួតរវាង Floyd និង Conor នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ដែលអាចរកប្រាក់បានដល់ទៅជិត៥០០លានដុល្លារឯណោះ ។ វាគឺជាការប្រកួតបានលុយច្រើនជាងគេបំផុតបើធៀបទៅនឹងការប្រកួតប្រដាល់ផ្សេងៗ ៕
ចែករំលែកព័តមាននេះ