ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សាកល្បង​​កាំជ្រួច​ទៀត​ហើយ

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ ក្រុម​តាមដាន​អា​មេ​រិ​កលើ​កូរ៉េ​ខាងជើង គឺ​ក្រុម 38NORTH ចំណុះ​ឱ្យ​សាកលវិទ្យាល័យ JOHN HOPKINS ក្រុង​វ៉ា​ស៊ី​ន​តោន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ថា កូរ៉េ​ខាងជើង​បាន​សាកល្បង​នា​ពេល​ថ្មី​ៗ​នេះ​នូវ

កូរ៉េ​ខាងជើង ៖ ក្រុម​តាមដាន​អា​មេ​រិ​កលើ​កូរ៉េ​ខាងជើង គឺ​ក្រុម 38NORTH ចំណុះ​ឱ្យ​សាកលវិទ្យាល័យ JOHN HOPKINS ក្រុង​វ៉ា​ស៊ី​ន​តោន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ថា កូរ៉េ​ខាងជើង​បាន​សាកល្បង​នា​ពេល​ថ្មី​ៗ​នេះ​នូវ​ម៉ូ​ទ័​រ​កាំជ្រួច​មួយ ខណៈ​អ្នក​ទទួលខុសត្រូវ​អា​េ​ម​រិ​ក​ម្នាក់​និយាយ​ថា នោះ​អាច​ជា​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍន៍​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM ។

ក្រុម 38 NORTH និយាយ​ថា គេ​មិន​ច្បាស់​ដែរ​ដែល​ការ​សាកល្បង​នេះ​ធ្វើ​នៅ SOHAE ទីតាំង​បាញ់​បង្ហោះ​ផ្កាយ​រណប​កូរ៉េ​ខាងជើង ហើយ​ទាក់ទិន​នឹង​ម៉ូ​ទ័​រ មី​ស៊ី​ល បាលី​ស្ទិ​ក​រំលង​ទ្វីប ។ យោង​តាម​រូបភាព​ផ្កាយ​រណប​ក្រុម​នេះ​បន្ត​ថា​កូរ៉េ​ខាងជើង​ហាក់​សាកល្បង​ម៉ូ​ទ័​រ​តូច​មួយ​នៃ​កាំជ្រួច​នា​រង្វង់​ថ្ងៃ​ទី​២២ មិថុនា ។ បណ្តា​រូបភាព​ផ្កាយ​រណប​ថត​កាលពី​ថ្ងៃ​ទី​១០ មិថុនា ពុំ​បង្ហាញ​សញ្ញា​នៃ​ការ​រៀបចំ​ណាមួយ​ឡើយ ដែលបែប​នេះ​បង្ហាញ​ថា កូរ៉េ​ខាងជើង​មាន​សមត្ថភាព​បច្ចេកទេស​ធ្វើការ​សាកល្បង​ប្រភេទ​នោះ​ដោយ​ពុំ​ចាំបាច់​ព្រមាន​ប្រាប់​ឱ្យ​ដឹង​មុន ៕