ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ឡាវ​ម្នាក់ ជួញដូរ​គ្រឿងញៀ.ន​ជាង​៣​គីឡូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក តុ​ប ឈុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ បាន​លើកយក​សំណុំរឿង​ជនជាតិ​ឡាវ​ម្នាក់​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ជាង​៣​គីឡូក្រាម មាន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១.៩១៧​ក្រាម និង​ប្រភេទ WY ចំនួន​១.៩៣០​ក្រាម ។

ក្រោយ​បញ្ចប់​ការ​សាកសួរ ប្រធាន​ក្រុមប្រឹក្សា បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​សំណុំរឿង​នេះ​ទៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ ខាង​មុខ ។ គួរ​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ ភុំ ម៉ា​ឡា​ត​ខាំ​ពុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​ឡាវ ត្រូវ​សមត្ត​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចុះ​បង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ខណៈ​ជនសង្ស័យ​ជិះ​រថយន្តឈ្នួល​១​គ្រឿង ចេញពី​ស្ទឹង​ត្រែង​មក​ដល់​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​ហៅ​ពេទ្យ​ធំ​) តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៕