ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4​យ៉ាង​គួរតែ​ធ្វើ​ក្នុង​អាយុ​20​ឆ្នាំ​ធានាការ​មាន​ផ្ទៃពោះ​​ក្នុង​វ័យ​30​ឆ្នាំ

6 ឆ្នាំ មុន

ស្ត្រី​កាន់តែ​ច្រើន​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​។ អ្នក​នឹង​ឃើញ​ស្ត្រី​ប្រឈម​នឹង​បញ្ហា​នៃ​ការ​គ្មាន​កូន​ក្នុង​ទម្រង់​ជា​បណ្តុំ​រោគ​សញ្ញា​គីស​ច្រើន endometriosis ដុំ​សាច់​ក្នុង​ស្បូន ដុំ​គីស និង​បញ្ហា​ច្រើន​ទៀត ។ ដំណឹង​ល្អ​នោះ​គឺថា​

ស្ត្រី​កាន់តែ​ច្រើន​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​។ អ្នក​នឹង​ឃើញ​ស្ត្រី​ប្រឈម​នឹង​បញ្ហា​នៃ​ការ​គ្មាន​កូន​ក្នុង​ទម្រង់​ជា​បណ្តុំ​រោគ​សញ្ញា​គីស​ច្រើន endometriosis ដុំ​សាច់​ក្នុង​ស្បូន ដុំ​គីស និង​បញ្ហា​ច្រើន​ទៀត ។ ដំណឹង​ល្អ​នោះ​គឺថា​មាន​វិធានការ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នកមាន​ឱកាស​អតិបរមា​នៅ​ពេល​ដែល​អ្នក​ត្រៀមខ្លួន​ដើម្បី​មានកូន ។

អ្នក​គួរ​អនុវត្ត​ជំហាន​សាមញ្ញ​មួយ​ចំនួន​ខាងក្រោម​នេះ​ក្នុង​វ័យ​២០​ឆ្នាំ​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​អ៊័​រ​ម៉ូ​ន​មាន​តុល្យភាព និង​បង្កើត​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​មានកូន ។

១-​ទទួលទាន​អាហារ​សម​ស្រប​ដើម្បី​អ៊័​រ​ម៉ូ​ន​មាន​តុល្យភាព
អ្នក​គួរតែ​ចាប់ផ្តើម​បរិភោគ​ចំណីអាហារ​ដែល​ជួយ​ជំរុញ​សុខភាព​បន្ត​ពូជ​របស់​អ្នក ។ អ្នក​គួរ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ដូច​ជា​គ្រាប់​ផ្កាឈូករ័ត្ន ផ្លែ​ប៊័រ ផ្លែ​ឈើ និង​បន្លែ​តាម​រដូវ​កាល ។ វា​ក៏​សំខាន់​ផង​ដែរ​ដើម្បី​ឲ្យ​រាង​កាយ​ទទួល​បាន​មីក្រូ​សារជាតិ​ត្រឹមត្រូវ​ដើម្បី​ដំណើរការ​មុខងារ សំខាន់​ៗ​ដូច​ជា​ការ​បញ្ចេញ​ពង​អូ​វ៉ុល និង​ការ​មក​រដូវ ។

២- រៀន​គ្រប់គ្រង​ភាព​តានតឹង
ភាព​តានតឹង​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​មនុស្ស​គ្រប់​គ្នា​តែងតែមាន​ភាព​តានតឹង​។ រឿង​ដែល​មិនធម្មតា​គឺ​អនុញ្ញាត​ឱ្យ​ភាព​តានតឹង​រ៉ាំរ៉ៃ​គ្រប់គ្រង​ជីវិត​របស់​អ្នក ។ ប្រព័ន្ធ​អ៊័​រ​ម៉ូ​ន​អង់​ដូ​គ្រី​ន​ទាំងមូល​របស់​អ្នក​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​ភាព​តានតឹង​រ៉ាំរ៉ៃ ។

អ្នក​គួរតែ​រៀន​ទប់ទល់​នឹង​ភាព​តានតឹង ហើយ​អ្នក​នឹង​អាច​ចៀសវាង​ផលវិបាក​ណាមួយ​នៅ​ពេល​អ្នក​ត្រៀមខ្លួន​រួច​ជា​ស្រេច ។ ការ​ហាត់​យូ​ហ្គា និង​ការ​ធ្វើ​សមាធិ​នឹង​ជួយ​អ្នក​យកឈ្នះ​ភាព​តានតឹង។ អ្នក​ក៏​អាច​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​បាន​ដែរ ដូច​ជា​ការ​ថតរូប ការ​សរសេរ ការ​ធ្វើ​ដំណើរ និង​រឿង ផ្សេង​ៗ​ទៀត​។

រឿង​ទាំង​អស់នេះ​នឹង​ជួយ​អ្នក​ដោះស្រាយ​ភាព​តានតឹង ។

៣-​ចៀស​ឱ្យ​ផុត​ពី​ផលិតផល​សម្អាត ឬ​គ្រឿងសំអាង​ដែល​រំខាន​ដល់​ប្រព័ន្ធ​អង់​ដូ​គ្រី​ន
សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់ និង​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ច្រើន​អាច​មាន​ជាតិពុល ។ វា​មាន​ន័យ​ថា​នៅ​ពេល​ដែល​ជាតិពុល​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​របស់​អ្នក ពួក​វា​អាច​បង្ក​ការ​ខូចខាត​រ៉ា​ឌី​កាល់​សេរី និង​បង្កើន​ឱកាស​នៃ​បញ្ហា​សុខភាព ផ្សេង​ៗ ។

ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ផលិតផល​ដែល​អ្នក​ប្រើ​មិន​មាន​គ្រឿងផ្សំ​រំខាន​ដល់​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​អង់​ដូ​គ្រី​ន​ដូច​ជាលី​ចូ​ម​ក្លរួ និង​butyl alcohol​។ បើសិនជា​អាច អ្នក​គួរ​ព្យាយាម​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​សម្រាប់​ស្បែក​របស់​អ្នក ។

៤-​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ពន្យារកំណើត​ដើម្បី​ដោះស្រាយ​បញ្ហា​អ៊័​រ​ម៉ូ​ន
វា​មិន​មាន​បញ្ហា​ទេ​ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​ពន្យារកំណើត​ដើម្បី​ចៀសវាង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើ​វា​ដើម្បី​បំបាត់​មុន ឬ​គ្រប់គ្រង​រដូវ​របស់​អ្នក គឺ​អ្នក​កំពុង​តែ​បង្កើត​បញ្ហា​ដល់​រាង​កាយ​របស់​អ្នក ។

សូម​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត សូម​ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​អ៊័​រ​ម៉ូ​ន​របស់​អ្នក ហើយ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​របស់​អ្នក​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​អាហារ និង​របៀប​រស់នៅ ៕