ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​បុក​រះ​រថយន្ត​និង​ម៉ូតូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​រថយន្ត​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​បុក​ម៉ូតូ​២​គ្រឿង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២០០៤

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​រថយន្ត​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​បុក​ម៉ូតូ​២​គ្រឿង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២០០៤ ហៅ​ផ្លូវ​ម៉ៃ​ដា ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​បង្ក​ម៉ាក CRV ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0487 បើកបរ​ដោយ​បុរស​ម្នាក់​នឹង​ស្ត្រី​រួម​ដំណើ​ម្នាក់​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹង ។ រថយន្ត​រង​គ្រោះជា​ប្រភេទ​រថយន្ត​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2E-5236 ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ស្របគ្នា​ជា​រថយន្ត​លក់​ម្ជូរ​នឹង​កា​រ៉េ​ម និង​ម៉ូតូ​រង​គ្រោះ​ចំនួន​២​គ្រឿង​ទៀត​ម៉ាក​ហ្ស៊ុ​យ​ស៊ូ​គីលេ​ត ពណ៌​ទឹកប្រាក់ ចត​នៅ​មុខ​ផ្ទះ​កើតហេតុ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1C-3098 ចត​នៅ​មុខ​ផ្ទះ​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​CRV​បើកបរ​ដោយ​បុរស​ម្នាក់ និង​នារី​ម្នាក់​បើក​ក្នុង​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​បាន​បើក​រេ​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ​ហើយ​បាន​បុក​រថយន្ត​រង​គ្រោះ​ពេញទំហឹង​ចំ​ផ្នែក​ខាងក្រោយ​រថយន្ត​ហើយ​បាន​បុក​ផ្ទុប​ម៉ូតូ​២​គ្រឿង​ដែល​ចត​នៅ​មុខ​ផ្ទះ​បណ្តាល​ឱ្យ​ដួល​កិន​ពីលើ​ម៉ូតូ​ទាំង​២​គ្រឿង​បណ្តាល​ឱ្យ​ខូចខាត​សម្ភារ​ម្ចាស់ផ្ទះ និង​របស់របរ​មួយ​ចំនួន​ទៀត ។ ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ដែល​បុក​ភ្លាម​ៗ​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បំរុង​ឡើង​ជិះ​ម៉ូតូ​រត់គេច​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​មិន​ឱ្យទៅ​ណា​ឡើយ​ដោយ​ចង់ឱ្យ​អ្នកបើកបរ​ខាងលើ​ទទួលខុសត្រូវ​ទាំងអស់​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​របស់​គាត់​កំពុង​ឈប់​នៅ​គៀន​ចិញ្ចើម​ផ្លូវ​ហើយ​រូប​គាត់​នៅ​ក្នុង​រថយន្ត​ផង​នោះ ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បើក​ទៅ​បុក​ទាំង​កំរោល​តែ​សំណាងល្អ​ពុំ​ចំ​រូប​គាត់ និង​ម្ចាស់ផ្ទះ​នៅ​ក្នុងផ្ទះ​តែ​បាន​រថយន្ត​របស់​គាត់​បាំង កុំ​អី​មិនដឹង​ជា​រង​គ្រោះ​ប៉ុន្មាន​នាក់​នោះ​ឡើយ ។ ក្រោយ​ពេល​កើតហេតុ​ខាង​ជំនាញ​​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​ឃើញ​ការ​ខូចខាត​ច្រើន​ពេក​បាន​ប្រគល់​ឱ្យ​ជំនាញ​ចរាចរណ៍​ផ្លូវ​គោ​គ​នៃ​រាជធានី​ភ្នំពេញ​ធ្វើកា​វាស់វែង​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​ខាងលើ​យក​ទៅ​រក្សា​ទុក​​រង​ចាំ​ការ​ដោះស្រាយ ៕