ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក បើករថយន្ត​​បោះពួយ​យ៉ាង​លឿន​បុក​ម៉ូតូ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក បើករថយន្ត​ព្រូស​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ហ្វី​ណូ​មួយ​គ្រឿង​ទៀត​ពីក្រោយ​ពេញទំហឹង ខ្ទាត​ផ្លោង​ជាង​២០​ម៉ែត្រ​ពី​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​២៨៩ ខាង​មុខ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

រថយន្ត​បង្ក​ម៉ាក ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-៥៨៨៩ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ។ ចំណែកឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក ហ្វី​ណូ ពណ៌​ខ្លាញ់​ក្តាម ពាក់​ស្លាក​លេខ ភ្នំពេញ ១AT-៧៥៤៧ បើកបរ​ដោយ​បុរស​ពីរ​នាក់ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ហ្វី​ណូ​តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ក្នុង​ស្ថានភាព​ស្រវឹង បាន​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ម៉ូតូ​ខ្ទាត​ផ្លោង​ជាង​២០​ម៉ែត្រ រង​ការ​ខូចខាត់​បែក​ចង្កៀង​ខាងក្រោយ ។ ឬ​ឯ​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ពីក្រោយ​រង​របួស​បាក់ឆ្អឹង​ដងកាំបិត ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង និង​ស្លាក​លេខ​ផ្នែក​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ម្នាក់​ដែល​បាក់ឆ្អឹង​ដងកាំបិត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សុខលាភ​មេត្រី ដោយឡែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕