ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោភា​ ទេពី​ ដុះ​ចេញ​ពី​របាំ​បុរាណ ចង់​ហក់​ចូល​សម័យ​​​សិច​​សុ​ី​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កញ្ញា​សោភា​ ទេពី ដែល​ជា​តារាចម្រៀង​ មាន​គ្រឹះ​ចេញពី​របាំ​បុរាណ​នោះ ចង់​ក្លាយជា​អ្នកចម្រៀង​សម័យ​​ដ៏​ជោគ​ជ័យ​ម្នាក់ ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ​។ កញ្ញា​និយាយ​ថា នាង​គឺជា​សិស្ស​ផ្នែក​របាំ​បុរាណ​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដោយ​នាង​មាន​ជំនាញ​

រាជធានីភ្នំពេញ​ ៖ កញ្ញា​សោភា​ ទេពី ដែល​ជា​តារាចម្រៀង​ មាន​គ្រឹះ​ចេញពី​របាំ​បុរាណ​នោះ ចង់​ក្លាយជា​អ្នកចម្រៀង​សម័យ​​ដ៏​ជោគ​ជ័យ​ម្នាក់ ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ​។ កញ្ញា​និយាយ​ថា នាង​គឺជា​សិស្ស​ផ្នែក​របាំ​បុរាណ​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដោយ​នាង​មាន​ជំនាញ​រាំរែក​​បែប​ប្រពៃណី​របាំ​បុរាណ​ជា​ច្រើន​ ​ប៉ុន្តែ​ដោយសារ​តែ​នាង​​ ក៏​មាន​ទេព​កោសល្យ​អាច​ច្រៀង​បាន​ទាំង​បទ​យុវវ័យ ​ជា​ពិសេស​បទ​ជា​ភាសា​អង់គ្លេស ថៃ ឡាវ បារាំង វៀតណាម និង​ចិន ទើប​នាង​​​ត្រូវ​បាន​ជ្រើស​ជា​តារាចម្រៀង​ក្នុង​វង់​តន្ត្រី​យោធា​ភិ​រម្យ​នា​ពេល​
ថ្មី​ៗ ​។

តា​រា​​វ័យ​១៦​ឆ្នាំ​រូប​នេះ​​បញ្ជាក់​ថា​ «​ព្រោះតែ​ខ្ញុំ​ឃើញ​សិល្បៈ​បែប​សម័យ​​ឡើង​កូដ​ខ្លាំង​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​រំពឹង​ថា ​ថ្ងៃ​ខាង​មុខ ខ្ញុំ​អាច​នឹង​ក្លាយជា​តារាចម្រៀង​ជួរ​មុខ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​» ​។

តារាចម្រៀង​វ័យក្មេង​រូប​នេះ​បន្ត​ថា បន្ទាប់​ពី​មានឱកាស​ឡើង​ស្ថា​នី​យ​ទូរទស្សន៍​​ជា​ញឹកញាប់ ​ដូច្នេះកញ្ញា​រំពឹង​ថា ​ក្ដី​សង្ឃឹម​របស់​ខ្លួន​បាន​តាំង​ចិត្តជា​យូរ​មក​ហើយ អាច​ក្លាយជា​ការ​ពិត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ ។ បើ​ទោះជាមិន​ទាន់​មាន​ផលិតកម្ម​ធំ​ៗ​​ក្នុងស្រុក​ចាប់​អា​រម្មណ៍​​ចុះ​កុងត្រា​ក្ដី ក៏​ប៉ុន្តែ​កញ្ញា​សោភា ​ទេពី មិន​អស់សង្ឃឹម​នោះ​ទេ​ ។ កញ្ញា​លើក​ឡើង​ថា ការ​តាំងចិត្ត​របស់​ខ្លួន​អាច​នឹង​ផ្ដល់​ផ្លែ​ផ្កា​ក្នុង​ពេល​ឆាប់​ៗ​ ។
 
បច្ចុប្បន្ន​ កញ្ញា​សោភា ​ទេពី កំពុង​ច្រៀងក្នុង​វង់​តន្ត្រី​យោធា​ភិ​រម្យ ​។ ​កញ្ញា​ធ្លាប់​ប្រលង​ចម្រៀង​ក្នុង​កម្មវិធី «​ចង់​ក្លាយជា​តារា​» ​របស់​ប៉ុស្ដិ៍​លេខ​៥ ​កាលពី​ឆ្នាំ​២០១៦ ហើយ​ទទួល​លេខ​២​ ក៏​បាន​ក្លាយជា​តារាចម្រៀង​មក​ទល់​នឹង​ពេល​នេះ​ ។
   តារា​វ័យក្មេង​នេះ​បាន​ផ្តាំ​ដល់​យុវវ័យ​ដែល​ស្រឡាញ់​សិល្បៈ​គួរតែ​ចូល​ហាត់​ជំនាញ​បុរាណ​ឲ​បាន​ច្រើន​ព្រោះ​ផ្នែក​បុរាណ​ពេល​បច្ចុប្បន្ន​កំពុង​តែ​ដើរទៅ​មុខ​ហើយ​ត្រូវការ​រលក​ក្រោយ​ជួយ​បន្តវេន​។​នាង​មិន​ចោល​អាជីព​របាំ​បាន​ឡើយ​ទោះជា​សម័យ​រីក​ដូច​ផ្សិត​ក៍​នាង​នៅ​តែ​ច្បាម​យក​ដដែល​នេះ​ជា​និស្ស័យ​ពី​កំណើត​។