ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ឌី​ណែ​ត​និង​នី រតនា ក្លាយជា​គូ​ចម្រៀង​ផ្អែមល្ហែម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​កញ្ញា​វី ឌី​ណែ​ត និង​ម្ចាស់​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​រដូវ​កាល​ទី​១ លោក​នី រតនា បាន​ចាប់​គូ​ច្រៀង​យ៉ាង​សក្តិ​សមជា​មួយ​គ្នា ហើយ​ពេញ​និយម​ពី​យុវវ័យ ។ តារា​ទាំង​២​ដួង​នេះ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​កញ្ញា​វី ឌី​ណែ​ត និង​ម្ចាស់​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​រដូវ​កាល​ទី​១ លោក​នី រតនា បាន​ចាប់​គូ​ច្រៀង​យ៉ាង​សក្តិ​សមជា​មួយ​គ្នា ហើយ​ពេញ​និយម​ពី​យុវវ័យ ។ តារា​ទាំង​២​ដួង​នេះ​កំពុង​តែ​មាន​ប្រជាប្រិយភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហើយ​លេចឮ​ថា​ពួក​គេ​ស្រឡាញ់​គ្នា​ក្រៅ​ឆាក​ទៀត​ផង ។

តារាចម្រៀង​កញ្ញា​វី ឌី​ណែ​ត និង​លោក​នី រតនា ធ្វើ​ឱ្យ​យុវវ័យ​ចាប់អារម្មណ៍​ខ្លាំង​ក្រោយ​ពេល​ពួក​គេ​ចេញ​បទ​ចម្រៀង​លើ​ទីផ្សារ និង​ចាប់​គូ​ច្រៀង​ជាមួយ​គ្នា​លើ​ឆាក ។

កញ្ញា​វី ឌី​ណែ​ត កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទទួលស្គាល់​ថា​មានការ​លើក​ឡើង​ច្រើន​ថា​រូប​នាង និង​លោក​នី រតនា​ជា​ដៃគូ​ស្និទ្ធ​គ្នា​ខ្លាំង​ទាំង​ច្រៀង​លើ​ឆាក និង​ការ​សម្តែង ផ្សេង​ៗ ។ វា​មក​ពី​ហង្ស​មាស​រៀបចំ​ឱ្យ​នាង និង​លោក​នី រតនា សម្តែង​ជា​គូ​ចម្រៀង​ជាមួយ​គ្នា ។ ហង្ស​មាស យល់​ថា​ពួក​នាង​នៅ​ក្មេង​កំពុង​មានការ​ចាប់អារម្មណ៍​ពី​ហ្វែ​ន​ជា​ច្រើន ។

កញ្ញា​វី ឌី​ណែ​ត និយាយ​ថា «​រវាង​យើង​ទាំង​ពីរ​នៅ​មិន​ទាន់​មាន​សន្ទុះ​កៀក​គ្នា​អ្វី​ក្រៅពី​ជា​មិត្ត​រួមការ​ងារ​ដ៏​សម​គ្នា​ដូច​អ្នកគាំទ្រ​បាន​ទស្សនា ហើយ​ដូច​ជា​មិន​ទាន់​ឈាន​ដល់​ការ​ប្រើ​ពាក្យ​ស្នេហា​អ្វី​នោះ​ទេ ។ យ៉ាងណា​ក្តី​ទៅ​ថ្ងៃក្រោយ​បែប​ណា​នោះ​ជា​រឿង​អនាគត​នាង​ខ្ញុំ​មិន​ទាន់​គិតដល់​ឡើយ មាន​តែ​ខំ​បំពេញការងារ​ពេល​នេះ​ឱ្យ​បាន​ប្រសើរ​តទៅ​ទៀត​សិន ។

ចំពោះ​សិល្បៈ​ពេល​នេះ​កាន់តែ​មមាញឹក​ហើយ​កាន់តែ​ខំ​ពង្រឹងសមត្ថភាព​ឱ្យ​បាន​ច្រើន​ជាង​នេះ ដោយ​ពង្រឹង​លើ​ទឹកដម​សំឡេង​ឱ្យ​ល្អ ស្ទីល​ច្រៀង ការ​ហាត់​រាំ​ជាមួយ​ក្រុម​រាំ​ឱ្យ​កាន់តែ​រស់​រវើក​ជាង​នេះ ដើម្បី​បំបែក​ការ​ទាក់ទាញ​ជា​បន្ត​ទៀត​» ។

ខណៈ​ដែល​មហាជន​ចាប់អារម្មណ៍​ចំពោះ​នាង​និង​លោក​នី រតនា នេះ កញ្ញា​វី ឌី​ណែ​ត បាន​ថ្លែងអំណរគុណ ហើយ​ចង់បាន​ការ​គាំទ្រ​បន្ត​ទៅ​ទៀត ។ វី ឌី​ណែ​ត និយាយ​ថា «​រឿង​ស្នេហា​នាង​ខ្ញុំ​ដូច​ជា​មិន​ទាន់​ចង់​យក​មក​គិតគូរ​ក្នុង​វ័យ​នៅ​ក្មេង​សេចក្តី​នេះ​ទេ ។ នាង​ខ្ញុំ​ចង់​ទុក​ពេល​ឱ្យ​បាន​យូរ ចាស់ចិត្ត​គំនិត​ឱ្យ​ច្រើន​ជាង​គិត​រឿង​ស្នេហា​។ នាង​ខ្ញុំ​ចង់​បង្កើន​ប្រជាប្រិយភាព​ក្នុង​សិល្បៈ​ឱ្យ​ល្បី​ជាង​នេះ​បាន​យូរ​ទៅ​មុខ​សិន មុន​គិត​លើ​បុរស​ណាមួយ​» ។

កញ្ញា​វី ឌី​ណែ​ត ជា​កូនស្រី​របស់​លោក​ហួរ ឡា​វី ។ នាង​ទទួល​ការ​បណ្តុះបណ្តាល​ពី​ឪពុក​រហូត​ក្លាយជា​តារាចម្រៀង​ល្បី​ពេល​បច្ចុប្បន្ន ៕