ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តធុនធំបុកម៉ូតូពីក្រោយ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាល​ឲ្យ​យុវជន​ម្នាក់ រង​របួស​បាក់ជើង​ឆ្វេង​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​រថយន្ត​ធុន​ធំ​បើក​បុក​ម៉ូតូ​ពីក្រោយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព៌​ត័​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​តែ​ម្នាក់ឯង ម៉ាក Honda Dream ព​ណ៍​ខ្មៅ មួយ​គ្រឿង ពី​កើត​ទៅ​លិច បន្ទាប់​មក​គេ​ឃើញ​រថយន្ត​ធុន​ធំ​បើក​មក​តាម​ពីក្រោយ ក៏​បណ្តាល​មក​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ដួល​ទៅ​នឹង​ថ្នល់ រង​របួស​បាក់ជើង​ឆ្វេង​តែ​ម្តង​ទៅ ។ ក្រោយ​ហេតុការណ៍ នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ យុវជន​រង​គ្រោះ​មានឈ្មោះ ម៉ៅ យ៉ុ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្ហុង សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១K-០១៤៧ ស៊េរី​០១៤ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។ សមត្ថកិច្ច​បន្ត​ថា ចំណែក​រថយន្ត​ធុន​ធំ​ដែល​បង្ក​នោះ​ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-០៦២៥ ចង្កូត​ស្តាំ ជា​រថយន្ត​ដឹក​ទំនិញ ត្រូវ​សមត្ថកិច្ច​ឃាត់​ទុក​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ដោះ​តាម​នីតិវិធី ។ 

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ចំណែក​បុរស​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ដី​ថ្មី ក្រុង​ប៉ោយ​ប៉ែ​ត សង្គ្រោះ​ទាន់​ពេលវេលា​ផង​ដែរ ៕