ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវ​២​ក្រុម​ដេញ​កា.ប់​គ្នា ជ្រុល​ទៅ​បុក​ម៉ូតូ​ដឹក​បន្លែ

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម បាន​ដេញ​កា.ប់​គ្នា រួច​រេ​ចង្កូត​ម៉ូតូ​ទៅ​បុក​ម៉ូតូ​បុរស​ម្នាក់​ដឹក​បន្លែ​ត្រី​សាច់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក្រុម​ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ក៏​រង​របួសធ្ងន់​ដែរ ។ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៥០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ខាងលិច​ជ្រុង​ខាងត្បូង​ផ្សារ​ក្រុង​បាន​លុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។

ខេត្តរតនគិរី ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម បាន​ដេញ​កាប់​គ្នា រួច​រេ​ចង្កូត​ម៉ូតូ​ទៅ​បុក​ម៉ូតូ​បុរស​ម្នាក់​ដឹក​បន្លែ​ត្រី​សាច់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក្រុម​ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ក៏​រង​របួសធ្ងន់​ដែរ ។ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៥០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ខាងលិច​ជ្រុង​ខាងត្បូង​ផ្សារ​ក្រុង​បាន​លុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។

តាម​ប្រភព​ពី​អាជីវករ​លក់​បន្លែ​ត្រី​សាច់​តាម​ដងផ្លូវ​ពេល​ទាប​ភ្លឺ បានឃើញ​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​២​ក្រុម​នោះ ទំនង​ម្ខាង​មាន​គ្នា​ច្រើន ដេញ​កាប់​១​ក្រុម​ទៀត​មាន​គ្នា​៣​នាក់ បាន​ជិះ​ម៉ូតូ​រត់​យ៉ាង​លឿន មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​បុក​បុរស​ម្នាក់​ពេញទំហឹង​ដែល​ជិះ​ម៉ូតូ​មក​ទិញ​ឥ​វ៉ា​ន់ ពី​ត្បូង​មក​ជើង​បញ្ចា​សទិស​គ្នា​ជាមួយ​ម៉ូតូ​បង្ក បណ្តាល​ឲ្យ​រង​របួសធ្ងន់ ឬ​ឯ​ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ក៏​បាន​រង​របួសធ្ងន់​ផង​ដែរ ចំណែក​ពី​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​ដាវ​នៅ​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ មាស សំ​អ៊ា​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។ ជិះ​ម៉ូតូ​ម៉ាក HONDA WAVE ពណ៌​ខ្មៅ​-​ក្រហម ពាក់​ស្លាក​លេខ តាកែវ ១K-០៦៣២ ឬ​ឯ​ជន​បង្ក​មានឈ្មោះ ភឹប សេ​ប ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កាចា​ញ ជិះ​ម៉ូតូ​ម៉ាក Yamaha Exciter ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ ។ ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ និង​ជន​បង្ក​ម្នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ក្រោយ​កើតហេតុ វត្ថុ​តាង​ម៉ូតូ​២​គ្រឿង និង​ដាវ​១​ដើម ត្រូវ​សមត្ថកិច្ច​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត ។