ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ចោល​១៧​ឆ្នាំ កសាង​បញ្ចប់​ដោយ​លោក​រដ្ឋមន្ដ្រី​ស៊ុ​យ សែ​ម និង​លោក​ជំទាវ

14 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ ព្រះ​វិហារ​វត្ដ​សុវណ គិរី ហៅ​ទួល​វែង ស្ថិត​ក្នុងភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដែល​ទើប ស្ថាបនា​រួច​បាន​ធ្វើ​ពិធីបុណ្យ​ឆ្លងកាត់​ឫស សី​ម៉ា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី ៦ មីនា ឆ្នាំ​២០១០ ក្រោម​អធិបតីភាព​លោក ស៊ុ​យ សែ​ម រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ដ ពោធិ៍សាត់ និង​លោក​ជំទាវ ។ ពិធី​នេះ​ក៏​មាន ការ​ចូលរួម​ពី​សំណាក់​លោក​រស់ ស្រេង សមា ជិ​ក​ព្រឹទ្ធសភា

ខេត្ដពោធិ៍សាត់ ៖ ព្រះ​វិហារ​វត្ដ​សុវណ គិរី ហៅ​ទួល​វែង ស្ថិត​ក្នុងភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដែល​ទើប ស្ថាបនា​រួច​បាន​ធ្វើ​ពិធីបុណ្យ​ឆ្លងកាត់​ឫស សី​ម៉ា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី ៦ មីនា ឆ្នាំ​២០១០ ក្រោម​អធិបតីភាព​លោក ស៊ុ​យ សែ​ម រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ដ ពោធិ៍សាត់ និង​លោក​ជំទាវ ។ ពិធី​នេះ​ក៏​មាន ការ​ចូលរួម​ពី​សំណាក់​លោក​រស់ ស្រេង សមា ជិ​ក​ព្រឹទ្ធសភា លោក​ខូ​យ សុខា អភិបាលខេត្ដ និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ទៀត ដែល​ចុះ​ជួយ​ខេត្ដ​ពោធិ៍សាត់ ។

នៅ​ពេល​វត្ដ​នេះ​កសាង​បាន​សាលាឆាន់​នា ឆ្នាំ​១៩៩៣ នៅ​សល់​ថវិកា​១០​លាន​រៀល បាន​យក​មក​ចាក់​គ្រឹះ​ផ្ដើមកសាង​ព្រះ​វិហារ បន្ដ​ទៀត ដែល​ពេល​នោះ​លោក​តែ កុ​ត​លាង និង​អ្នកស្រី​ទេព សុធី ព្រមទាំង​បុត្រ រួម​ជា មួយ​ពុទ្ធបរិស័ទ​កសាង​បាន​តែ​តួ​ព្រះ​វិហារ ប៉ុណ្ណោះ ទុក​ចោល​រហូត ទើបតែ​នៅ​ឆ្នាំ ២០០៨ ដោយ​ឃើញ​ទុក​ចោល​យូរ​ពេក​ដុះ ស្លែ​ខ្លាច​ខូច​អន្ដរាយ​ទៅ​វិញ លោក​រដ្ឋមន្ដ្រី ស៊ុ​យ សែ​ម និង​លោក​ជំទាវ ក៏​បាន​កសាង ដំបូល និង​ក្បាច់​រចនាប័ទ្ម ព្រមទាំង​លាបថ្នាំ ឡើង​វិញ រហូត​បញ្ចប់​ជា​ស្ថាពរ​ដាក់​សម្ពោធ នា​ពេល​នេះ ។ បើ​គិត​ទៅ​ព្រះ​វិហារ​នេះ កសាង​រយៈពេល​១៧​ឆ្នាំ ចំណាយ​ថវិកា​សរុប ៩២.០៤០​ដុល្លារ ។