ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ជួយ​ផ្នែក​សង្គម គឺជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក ឈឹ​ម វុ​ទ្ធា អភិបាលស្រុក​កំពង់ត្រឡាច​បាន​បញ្ជាក់​ថា ការ​ផ្តល់​អំណោយ​របស់​សប្បុរ​ជន ដល់​ប្រជា​ពល​កំពុង​ជួប​ការ​ខ្វះខាត​គឺជា​ការ​រួមចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល​។

ខេត្តកំពង់ឆ្នាំង ៖ លោក ឈឹ​ម វុ​ទ្ធា អភិបាលស្រុក​កំពង់ត្រឡាច​បាន​បញ្ជាក់​ថា ការ​ផ្តល់​អំណោយ​របស់​សប្បុរ​ជន ដល់​ប្រជា​ពល​កំពុង​ជួប​ការ​ខ្វះខាត​គឺជា​ការ​រួមចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល​។ លោក​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​មាន​សប្បុរ​ជន​មួយ​គ្រួសារ​ជា​អាជីវករ​រស់នៅ​ភូមិ​កំពង់​ប្រាសាទ ឃុំ​សែ​ប បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចំនួន​៤០០​គ្រួសារ ដែល​ខ្វះខាត​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​។
លោក​អភិបាលស្រុក​កំពង់ត្រឡាច បាន​បន្ថែម​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ស្រុក លោក សូម​ថ្លែងអំណរគុណ ដល់​ក្រុម​គ្រួសារ លោក ចាន់ សុក ជា​អាជីវករ​រស់នៅ​ភូមិ​កំពង់​ប្រាសាទ ដែល​បាន​រៀបចំ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤០០​គ្រួសារ មក​ពី​ឃុំ​ចំនួន​២ គឺ​ឃុំ​សែ​ប និង​ឃុំ​កោះ​ថ្កូវ។

ទោះ​ថា​អំណោយ​ទាំងនោះ​មិន​ច្រើន​ណាស់ណា​ក៏​ពិតមែន តែ​វា​បាន​ជួយ​កាត់​បន្ថយ​កង្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយ​គ្រា​ដែរ តាម​ពិត​ទៅ​ការ​ជួយ​ផ្នែក​សង្គម គឺជា​ការ​រួមចំណែក​យ៉ាង​ធំធេង ជាមួយ​រាជរដ្ឋាភិបាល បើ​ទោះ​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង មាន​តាំងពី​សាខា​កាកបាទក្រហម​ខេត្ត អនុ​សាខា​កាកបាទក្រហម​ស្រុក យ៉ាងណា​ក្តី ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ដែរ ដែល​ទាមទារ​ការ​រួមចំណែក​ពី​សប្បុរសជន និង​សមាគម​ន៍​នានា នេះ​ជា​ការ​ទ​ង្វើ​យ៉ាង​ត្រឹមត្រូវ​របស់​គ្រួសារ​លោក ចាន់ សុក ដែល​បាន​ផ្តល់​ទាន​ខាងលើ​នេះ លោក​សូម​ប្រសិទ្ធពរ​ជ័យ​ដល់​លោក ចាន់ សុក និង​ក្រុម​គ្រ​សារ សូម​ជួប​ប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀង​ឃា្ល​ត​ឡើយ​។

សូម​រម្លឹក​ថា កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ លោក ចាន់ សុក ជា​អាជីវករ​រស់នៅ​ភូមិ​កំពង់​ប្រសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច រួម​ទាំង​ក្រុម​គ្រួ​សារបាន​ធ្វើ​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​ខ្វះខាត​ចំនួន​៤០០​គ្រួសារ មក​ពី​ឃុំ​ចំនួន​ពីរ​ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​១៥​គីឡូក្រាម ឃី​ត​មួយ​កញ្ចប់ ក្នុង​នោះ​មាន​មី​១០​កញ្ចប់ ត្រីខ​២​កំប៉ុង ក្រមា​១ និង​ថវិការ​៥​ពាន់​រៀល​។ ជាមួយ​គ្នា​នោះ​ដែរ ប្រជា​ការពារ​ឃុំ​សែ​ប ទទួល​បាន​វិទ្យុទាក់ទង​ចំនួន​៧​គ្រឿង ដោយ​បាន​បែងចែក​ទៅ​ភូមិ​កំពង់​ប្រាសាទ​២​គ្រឿង ភូមិ​ខ្នាយ​កកោះ​៣​គ្រឿង និង​ឃុំ​ប្រវឹក​ពង​២​គ្រឿង​៕