ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះ​ពាល់​ជា​ច្រើន​ក្រោយ​ទទួល​ទាន​វីតាមីន​ហួស​កម្រិត

6 ឆ្នាំ មុន

វីតាមីន​C គឺជា​សារធាតុចិញ្ចឹម​រលាយ​ក្នុង​ទឹក​ដែល​ចាំបាច់​សម្រាប់​មុខងារ​សរី​រាង​កាយ​របស់​មនុស្ស ។ វា​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​មេតាបូលីស​ប្រូ​ត​អីុ​ន និង​ការ​សំយោគ​សារធាតុ​កូ​ឡា​ជែ​ន​ដែល​ជា​ប្រូ​តា​អីុ​ន​រក្សា​

វីតាមីន​C គឺជា​សារធាតុចិញ្ចឹម​រលាយ​ក្នុង​ទឹក​ដែល​ចាំបាច់​សម្រាប់​មុខងារ​សរី​រាង​កាយ​របស់​មនុស្ស ។ វា​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​មេតាបូលីស​ប្រូ​ត​អីុ​ន និង​ការ​សំយោគ​សារធាតុ​កូ​ឡា​ជែ​ន​ដែល​ជា​ប្រូ​តា​អីុ​ន​រក្សា​រាង​កាយ​របស់​យើង​ឲ្យ​នៅ​ជាប់​គ្នា ។

វីតាមីន​C មាន​ច្រើន​ក្នុង​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ ។ វីតាមីន C ប្រហែល​៩០​មី​លី្ល​ក្រាម​ក្នុង​១​ថ្ងៃ​ត្រូវ​បាន​ណែនាំ​សម្រាប់​បុរស និង​តិច​ជាង​នេះ​បន្តិច​ចំពោះ​ស្ត្រី ។ រាង​កាយ​របស់​យើង​អាច​មាន​ភាព​ទ្រាំទ្រ​នឹង​វីតាមីន​នេះ​ក្នុង​កម្រិត​ខ្ពស់ ។ ទោះជា​យ៉ាងណា​ក្តី បើ​យើង​ទទួលទាន​វីតាមីន​នេះ​ក្នុង​បរិមាណ​ច្រើន​ហួសហេតុ​ពេក វា​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់ និង​អន្តរ​កម្ម​ថ្នាំ​ជា​ច្រើន ។
ខាងក្រោម​នេះ​គឺជា​ផល​ប៉ះពាល់​មួយ​ចំនួន​នៃ​ការ​ទទួលទាន​វីតាមីន C ហួស​កម្រិត ។

១-​ចង្អោរ និង​រាក
រោគ​សញ្ញា​នេះ​គឺជា​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ការ​ទទួលទាន​វីតាមីន C លើស​កម្រិត ជា​ពិសេស​នៅ​ពេល​ទទួលទាន​ពេល​ពោះ​ទទេ ។ វា​កើតឡើង​ដោយសារ​តែ​ឥទ្ធិពល​អូ​ស្មូ​ទិច​នៃ​វីតាមីន​នៅ​ក្នុង​ក្រពះ ពោះវៀន ។

២-​ក្រួសតម្រងនោម
វីតាមីន C មាន​លក្ខណសម្បត្តិ​ក្នុង​ការ​បង្កើន​ការ​បញ្ចេញ​ជាតិ​អាស៊ីត​អ៊ុយ​រិច និង​សារធាតុ​អុក​សាឡា​ត ដែល​សារធាតុ​ទាំង​ពីរ​នេះ​បណ្តាល​ឲ្យ​កើតជា​ក្រួស​ក្នុង​តម្រងនោម ។ ដូច្នេះ​អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​ក្រួសតម្រងនោម​ប្រភេទ​អុក​សាឡា​ត ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួលទាន​វីតាមីន C ។

៣-​បង្កើន​ការ​ស្រូប​ជាតិ​ដែក​លើស​កម្រិត
គុណសម្បត្តិ​ដ៏​អស្ចារ្យ​នៃ​វីតាមីន C គឺ​វា​អាច​បង្កើន​ការ​ស្រូប​យកជាតិ​ដែក ។ ទោះជា​យ៉ាងណា​ក្តី វា​អាច​ក្លាយទៅជា​បញ្ហា​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​អេ​ម៉ូ​ក្រូ​ម៉ា​តូ​សីស (​ជំងឺ​ម្យ៉ាង​ដែល​រាង​កាយ​ស្រូប​យកជាតិ​ដែក​ពី​អាហារ​ក្នុង​កម្រិត​មួយ​ខ្ពស់ ) ដោយសារ​តំណពូជ ។

៤-​ពុក​ធ្មេញ
កម្រិត pH ទាប​នៃ​វីតាមីន C អាច​បំផ្លាញ​ស្រទាប់​រឹង​ខាងក្រៅ​របស់​ធ្មេញ ដែល​វា​ជួយ​ការពារ​ធ្មេញ​ពី​ការ​ពុក​ផុយ ។ ទោះ​យ៉ាងណា​ក្តី​នៅ​តែ​មាន​មតិផ្ទុយ​ទៅ​នឹង​ការ​សិក្សា​នេះ ។

៥-​កន្ទួល​រមាស់​លើ​ស្បែក
ប្រតិកម្ម​ពុល​ដោយសារ​វីតាមីន​C ច្រើន​ហួសហេតុ​ពេក​គឺ​ការ​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​។ វា​ច្រើន​តែ​កើត​លើ​ទារក ។ វា​បង្ហាញខ្លួន​វា​ដូច​ជា​ប្រតិកម្ម​អា​លែ​ក​ស៊ី ៕