ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ិន ច័ន្ទ​និ​រ័​ត្ន ខឹង​បុរស​ម្នាក់​ចែកចាយ​រូបថត​នាង​តាម​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន បាន​ព្រមាន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​បុរស​ម្នាក់ ប្រសិនបើ​បុរស​នៅ​តែ​បន្ត​ប្រើប្រាស់​ពាក្យ​សម្តី​បែប​ញុះញង់ និង​បរិហារកេរ្តិ៍​រូប​នាង​តាម​ហ្វេ​ស​ប៊ុ​ក ។

ការ​ចេញ​សារ​ព្រមាន​របស់​ពិធី​ការិនី និង​តារា​សម្តែង​

រាជធានី​ភ្នំពេញ ៖ កញ្ញា​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន បាន​ព្រមាន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​បុរស​ម្នាក់ ប្រសិនបើ​បុរស​នៅ​តែ​បន្ត​ប្រើប្រាស់​ពាក្យ​សម្តី​បែប​ញុះញង់ និង​បរិហារកេរ្តិ៍​រូប​នាង​តាម​ហ្វេ​ស​ប៊ុ​ក ។

ការ​ចេញ​សារ​ព្រមាន​របស់​ពិធី​ការិនី និង​តារា​សម្តែង​ហ៊ិន ច័ន្ទ​និ​រ័​ត្ន បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ក​បុរស​ឈ្មោះ «Kang Porchhay» បាន​Share រូបថត​របស់​នាង​ប៉ុន្មាន​សន្លឹក ហើយ​ដាក់​ឱ្យ​ទស្សន៍​ទាយ​ពី​ម៉ូ​ដែល​ទូរស័ព្ទ​ដែល​នាង​ថត ។

ជម្លោះ​នេះ​កើតឡើង​បន្ទាប់​ពី​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន ចូល​ទៅ​Command ដោយ​ចាត់​ទុក​បុរស​នោះ​ចេះ​ដឹង​រឿង​របស់​នាង ដែល​ជា​ម្ចាស់​រូបថត​ទាំងនោះ ។

ការ​ចូល​ទៅ Command របស់​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន ធ្វើ​ឲ្យ​ឈ្មោះ Kang Porchhay ខឹង​ក៏​បង្ហោះ​សារ​តបត​ដោយ​ប្រើ​ពាក្យ​មិន​គប្បី​លើ​នាង រហូត​ក្លាយជា​ជម្លោះ​ពេញ​ហ្វេ​ស​ប៊ុ​ក ។

ពាក្យ​សម្តី​ដែល​បុរស​នោះ​សរសេរ​បង្ហោះ​ថា «​ធ្វើ​ជា​មនុស្ស​កុំ​ឲ្យ​ទឹក​លុយ​ទិញ​ក្បាល​ពេក គ្រាន់តែ​Share សួ​រថា​បើក​កាមេរ៉ា​ម៉ា​កអី​សោះ ខុស​ដែរ​មែន RIP Star» ។

ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន បាន​តប​វិញ​ថា «​នាង​ខ្ញុំ​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន សុំ​ធ្វើការ​បកស្រាយ​លើ​សារព័ត៌មាន​ដែល​ថា​នាង​ខ្ញុំ​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅ​លើ​អ្នកគាំទ្រ ។ មូលហេតុ​រឿង មាន​ហេតុ​និង​ផល បើ​ទំ​ពក់​មិន​ទៅ​ផ្លែ​ព្នៅ​ក៏​មិន​មក​ដែរ ។ ក្នុង​នាម​លោក​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​ប្រើ​ពាក្យ​មិន​សមរម្យ មក​លើ​នាង​ខ្ញុំ​ជានា​រី​ទន់ខ្សោយ ដែល​លោក​បាន​post មើលងាយ និង​ប្រមាថ​ជាទី​បំផុត​មក​ដល់​រូប​នាង​ខ្ញុំ ។

ចង់​សួរ​ថា​លោក មាន​បំណង​អ្វី​ឱ្យ​ប្រាកដ …​? ខណៈ​ពេល​ដែល​នាង​ខ្ញុំ​មិន​បាន​ជេរ​ប្រមាថ​លើ​លោក​សូ​ម្បី​តែ​បន្តិច … ប៉ុន្តែ​លោក​បាន​ផ្សព្វផ្សាយ​ព​ត៌​មាន​បំផុសបំផុល និង​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​នាង​ខ្ញុំ ដោយ​ប្រកាន់​ជំហ ។ ថា​ខ្លួនឯង​ធ្វើ​ទ​ង្វើ​ត្រឹមត្រូវ ស្រប​ពេល​ដែល​កំពុង​តែ​មាន​គោលបំណង​អ្វី​មក​លើ​រូបថត​នាង​ខ្ញុំ ដូច្នេះ​សូម​បងប្អូន​អាច​ធ្វើការ​ពិចារណា​លើ​ទ​ង្វើ​របស់​គាត់​ដោយ​នាង​ខ្ញុំ​មិន​ទាន់​បាន​បកស្រាយ​អ្វី​ទាំងអស់ ។

ច​ម្ង​ល់​ដែល​បងប្អូន​ឆ្ងល់ នាង​ខ្ញុំ​សូម​ធ្វើការ​បកស្រាយ​ត្រឹមតែ​ប៉ុណ្ណឹង ចំពោះ​រឿង​នេះ​នាង​ខ្ញុំ​ក៏​សូម​បញ្ចប់​ត្រឹម​ពេល​នេះ​ដែរ បើសិន​បុគ្គល​ម្នាក់​នោះ​នៅ​តែ​ព្យាយាម​បំផុសបំផុល និង ញុះញង់ បរិហារ​កេរ្តិ៍ឈ្មោះ​នាង​ខ្ញុំ​ទៀត … នាង​ខ្ញុំ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​» ។

ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kang Porchhay នៅ​តែ​អះអាង​ថា អ្វី​ដែល​គេ​ធ្វើ​នេះ​គឺ​មិន​ខុសឆ្គង​ទេ ដោយសារ​សំអាង​ថា គ្រាន់​ជា​អ្នក​ចែកចាយ​បន្ត​ដោយសារ​តែ​ឃើញ​រូបភាព​របស់​ហ៊ិ​ន ច័ន្ទ​និ​រ័​តុ្ន ស្រស់​ស្អាត គ្មាន​គោលបំណង​អ្វី​ផ្សេង​ឡើយ ៕