ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! បុកពីក្រោយហើយទាមទារសំណងទៀត

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រទេះលក់ប្រហិតចៀនមួយគ្រឿងរបស់នារី២​នាក់ បាន​ត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យរងការខូចខាតតិចតួច​កាលពីវេលា​ម៉ោង៨​យប់ថ្ងៃទី២៥ ខែមិថុនា នៅមុខហាង

រាជធានីភ្នំពេញ ៖ រទេះលក់ប្រហិតចៀនមួយគ្រឿងរបស់នារី២​នាក់ បាន​ត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យរងការខូចខាតតិចតួច​កាលពីវេលា​ម៉ោង៨​យប់ថ្ងៃទី២៥ ខែមិថុនា នៅមុខហាងលក់-ទិញម៉ូតូ ចុងស៊ីន ស្ថិត​នៅតាមផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។

ប្រភពព័ត៌មានឲ្យដឹងថា រទេះលក់ប្រហិតចៀនរបស់នារីទាំង២​នាក់ធ្វើ​ដំណើរពីជើងទៅត្បូង លុះចំណុចខាងលើក៏បង្អង់ល្បឿនព្រោះស្ថានភាពផ្លូវ ចង្អៀត​មានការដ្ឋាន​កំពុង​កាយ​ផ្លូវដាក់លូ ។ ខណៈនោះស្រាប់តែមាន​រថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង ២D-៩៩៩៩ បើកបរដោយ​នារីម្នាក់ក្នុង​ទិសដៅ​ស្របគ្នាមក​ពី​ក្​រោយ​​បានជ្រុល​ទៅបុកគូទរទេះលក់ប្រហិតបណ្តាលរថយន្តឆ្កូតថ្នាំខាងមុខចំហៀង​ខាងស្តាំតិចតួច ឯរទេះលក់ប្រហិតក៏រងការខូចខាតតិចតួចដែរតែមិន​មានអ្នករងរបួសអ្វីទេ​។

ក្រោយកើតហេតុ ភាគីខាងរថយន្តបានទាមទារសំណងថ្លៃខូចខាតចំនួន​៥០០​ដុល្លារ តែភាគីខាងរទេះលក់ប្រហិតមិនព្រម ហើយជជែកតវ៉ាគ្នា​រហូតដល់ជិត​ពាក់កណ្តាល​អធ្រាត្រ​​ ទើបភាគីខាងរថយន្តបើករថយន្ត​ចេញទៅ​ដោយមិនទាមទារសំណងអ្វីទៀតឡើយ ៕