ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ពស់វែក​ព្យាយាម​ខ្ជាក់​ដប​ប្លា​ស្ទិ​ក
អាជ្ញាធរ​ភូមិ​មួយ​នៅ​រដ្ឋ​គួ ប្រទេស​ឥណ្ឌា ព្យាយាម​ជួយ​ពស់វែកដំបូក​មួយ​ក្បាល​ដែល​លេប​ដប​ប្លា​ស្ទិ​ក​ស្មានថា​ចំណី រួច​ព្យាយាម​ខ្ជាក់​វិញ ។

១-​ពស់វែក​ព្យាយាម​ខ្ជាក់​ដប​ប្លា​ស្ទិ​ក
អាជ្ញាធរ​ភូមិ​មួយ​នៅ​រដ្ឋ​គួ ប្រទេស​ឥណ្ឌា ព្យាយាម​ជួយ​ពស់វែកដំបូក​មួយ​ក្បាល​ដែល​លេប​ដប​ប្លា​ស្ទិ​ក​ស្មានថា​ចំណី រួច​ព្យាយាម​ខ្ជាក់​វិញ ។

២-​វះ​ពោះ​សព​យក​គ្រឿងញៀន
បុគ្គលិក​ក្នុង​សាល​រក្សា​ទុក​សព​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្រោយ​ពី​ពួក​គេ​វះ​ពោះ​សព​យក​គ្រឿងញៀន ។

៣-​ពស់​ខ្ជាក់​ពស់ ហើយ​នៅ​រស់​ជា​រឿង​ចម្លែក
ប្តី​-​ប្រពន្ធ​ជនជាតិ​អា​មេ​រិ​ក​២​នាក់ បាន​ថតរូប​ពស់​ស៊ី​ពស់​មួ​យ​ក្បាល​រួច​ខ្ជាក់​វិញ ដោយនៅ​រស់​ដដែល ។

៤-​ដើម​ពោធិ៍​អាយុ​ជាង​៣០០​ឆ្នាំ​រលើង​គល់​ដោយសារ​ទឹកភ្លៀង​ជន់​លិច
ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ម៉ោង​នៅ​ខេត្ត​ណ​ង​ខា​យ ប្រទេស​ថៃ ធ្វើ​ឱ្យ​ដើម​ពោធិ៍​អាយុ​ជាង​៣០០​ឆ្នាំ​ក្នុង​វត្ត​បាក់​រលើង​គល់​បង្ក​ឱ្យ​របង​វត្ត​បាក់​ខ្ទេចខ្ទី ។

៥-​ស្បែកជើង​រូប​ព្រាប
ស្បែកជើង​មួយគូ​បើ​ក្រឡេក​មើល​មួយ​ភ្លែត​ច្រឡំ​ថា​ជា​សត្វ​ព្រាប តាម​ពិតជា​ស្បែកជើង​កែង​ចោត​រូប​ព្រាប​កើត​ពី​ការ​ច្នៃប្រឌិត​របស់​ជនជាតិ​ជប៉ុន ។

៦-​បាញ់​ពណ៌​ក្រហម​ដាក់​ទេព​មច្ឆា​នៅ​ដា​ណឺ​ម៉ាក
ក្រុម​អ្នក​ការពារ​សិទ្ធិ​របស់​សត្វ​នៅ​ដា​ណឺ​ម៉ាក បង្ហាញ​អាការ​ខឹង​ក្រោធ​ពី​ការ​នេសាទ​ត្រី​បា​ឡែ​ន​នៅ​ប្រជុំ​កោះ​ហ្វែ​រូ​៉ ក៏​នាំ​គ្នា​បាញ់​ពណ៌​ក្រហម​ដាក់​រូបចំលាក់​ទេព​មច្ឆា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៧-​ក្រពើ​នៅ​ក្នុង​អាង​ហែល​ទឹកមុខ​ផ្ទះ
ក្រុម​គ្រួសារ​មួយ​ក្នុង​រដ្ឋ​ផ្ល​រី​ដា ភ្ញាក់ផ្អើល​ពេល​ក្រោក​ឡើង​ឃើញ​ក្រពើ​យក្ស​មួយ​ក្បាល​ប្រវែង​ជាង​២​ម៉ែត្រ នៅ​ក្នុង​អាង​ហែល​ទឹក​របស់​ខ្លួន ។

៨-​ទុយោ​ទឹក​ផ្ទុះ​នៅ​អ៊ុយ​ក្រែ​ន
ទុយោ​ទឹក​ផ្ទុះ​នៅ​ក្រុង​គៀវ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៧ ប៉ុន្តែ​គ្មាន​របាយការណ៍​បញ្ជាក់​ថា នរណា​ម្នាក់​របួស​ទេ ប៉ុន្តែ​បង្ក​ការ​ខូចខាត​ច្រើន ។

៩-​ប្រេ​ស៊ី​ល​សម្លាប់​ប្រចៀវ​ព្រោះ​មាន​ឆ្លង​រោគ
អាជ្ញាធរ​ប្រេ​ស៊ី​ល​នៅ​រដ្ឋ​Bahia​នា​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស ព្យាយាម​សម្លាប់​ប្រចៀវ​ព្រោះ​មាន​វីរុស​ធ្វើ​ឱ្យ​មនុស្ស​ខា្ល​ច​ទឹក និង​ស្លាប់​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​រង​របួស  ។

១០-​ជប៉ុន​បង្ហោះ​ផ្កាយ​រណប​ដើម្បី​បង្ហាញ​តម្រុយ​ឱ្យ​ច្បាស់​ពី​ប្រព័ន្ធ​GPS
ជប៉ុន​ជោគជ័យ​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​មួយ កាលពី​ថ្ងៃ​ទី​១ មិថុនា ២០១៧ ដើម្បី​បង្កើនលក្ខណៈ​ប្រាកដប្រជា​ក្នុង​ប្រព័ន្ធ​GPS​សម្រាប់​នាំ​ផ្លូវ​រថយន្ត​លើ​ដងផ្លូវ និង​ឱ្យ​ផែនទី​មាន​ភាព​សុក្រឹត ៕