ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅមិននៅ​ចាប់​ជ្រូក​បោក​ចម្បាប់ មាន​អី​ដាច់​បាត់

6 ឆ្នាំ មុន

«Mirror»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោក​Miguel Anaya Pablo​កសិករ​អាយុ​៦០​ឆ្នាំ​រង​របួសធ្ងន់ ហើយ​បន្ទាប់​មក​បាន​ស្លា.ប់ ព្រោះតែ​ស្រវឹង​ចង់​ប្រលែង​លេង​ជាមួយ​ជ្រូក​ចិញ្ចឹម វា​ក៏​ស្ទុះ​ខាំ​ម្រាមដៃ​ដាច់​ចំនួន​៣ ពិសេស​ខាំត្របាក់​ដាច់

«Mirror»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោក​Miguel Anaya Pablo​កសិករ​អាយុ​៦០​ឆ្នាំ​រង​របួសធ្ងន់ ហើយ​បន្ទាប់​មក​បាន​ស្លាប់ ព្រោះតែ​ស្រវឹង​ចង់​ប្រលែង​លេង​ជាមួយ​ជ្រូក​ចិញ្ចឹម វា​ក៏​ស្ទុះ​ខាំ​ម្រាមដៃ​ដាច់​ចំនួន​៣ ពិសេស​ខាំត្របាក់​ដាច់​លិង្គ ។

រឿង​នោះ​កើតឡើង​នៅ​ក្រុង​San Lukas Ojitlan​ភាគ​ខាងត្បូង​ប្រទេស​ម៉ិក​ស៊ិ​ក ។ នៅ​យប់​ថ្ងៃ​ទី​១៨ មិថុនា ២០១៧ ជា​ថ្ងៃ​កើតហេតុ​លោក​Pablo​បាន​ផឹកស្រា​លុះ​ត្រឡប់​ទៅ​ដល់​ផ្ទះ​ក្នុង​អាការ​ស្រវឹង ក៏​លោត​ចូល​ទៅ​ចាប់​វា​បោក​នឹង​ដី ។

ការ​លេងសើច​ធ្វើ​ឱ្យ​Pablo​សប្បាយ​រីករាយ ប៉ុន្តែ​សម្រាប់​ជ្រូក​មាន​លក្ខណៈ​ផ្ទុយ​ពី​នេះ​គឺ​វា​ខឹង ។ តាម​កំហឹង​របស់​វា បាន​ស្ទុះ​ទៅ​ខាំ​លិង្គ​លោក​Pablo​ព្រមទាំង​ខាំ​ដាច់​ម្រាមដៃ​ចំនួន​៣​បណ្តោយ​ឱ្យ​គេ​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ។

នៅ​ពេល​អ្នក​ជិតខាង​ដើរ​កាត់​ឃើញ​Pablo​របួស​ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​ស​ង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​មន្ទីរពេទ្យ ។ ដោយ​អាការ​របួស​មាន​សភាព​ធ្ងន់ និង​ឆ្លង​វីរុស​បណ្តាល​ឱ្យ​Pablo​ស្លាប់​បាត់បង់​ជីវិត៕