ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ត្រូវ​រថយន្ត​បុក​ខ្ទាត​ផ្លោង​ចេញនិងកិនពីលើម៉ូតូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ជាន់​ហ្វ្រាំ​មិន​ទាន់​ក៏​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​ខ្ទាត​មនុស្ស​ចេញ ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ពីលើ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ជាន់​ហ្វ្រាំ​មិន​ទាន់​ក៏​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​ខ្ទាត​មនុស្ស​ចេញ ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ពីលើ​កល់​ជាប់​ខាងក្រោម​តែ​ម្តង ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ជន​រង​គ្រោះរបួស​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ ក្រោយ​ហេតុការណ៍​កើតឡើង​អ្នកដំណើរ​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទី​ពេទ្យ​ឯកជន​បា​តម​ទៅ​ដើម្បី​ព្យាបាល ។

ប្រភព​ពី​បុរស​ម្នាក់​លក់ដូរ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នៅ​មុន​កើតហេតុ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ SUZUKI Smash ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-5292 ដោយ​បើកបរ​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខ​ណះ​ណៈ​មក​ដល់​ចំណុច​ខាងលើ​ម៉ូតូ​បាន​ព្យាយាម​បើក​បត់​ត្រឡប់​ក្រោយ​វិញ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-4951 បើក​មក​ពី​កើត​ទៅ​លិច​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏៍​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​អោយ​ឱ្យ​ខ្ទៀត​ខ្ទាត​មនុស្ស​ចេញ​ទៅ​ម្ខាង​ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ពីលើ​កល់​ជាប់​ខាងក្រោម​តែ​ម្តង ។

ក្រោយ​ហេតុការណ៍​កើតឡើង​អ្នកដំណើរ​បាន​ជួយ​ដឹក​បុរស​រង​របួស​តាម​ម៉ូតូ​ទៅ​មន្ទី​ពេទ្យ​ឯកជន​បាត់ ទៅ​ដោយឡែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​វាស់វែង និង​យក​មក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕