ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ 4Ps សម្រាប់​ឈ្មួញកណ្តាល​ក្នុង​វិស័យ​អចលនទ្រព្យ

6 ឆ្នាំ មុន

ឈ្មួញកណ្តាល​អចលនទ្រព្យ អ្នក​ណា​ៗ​ក៏​អាច​ធ្វើ​បាន ប៉ុន្តែ​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​នេះ មិនមែន​ឈ្មួញកណ្តាល​គ្រប់​គ្នា​សុទ្ធតែ​ធ្វើ​បាន​នោះ​ទេ ។ នេះ​ជា​វិធីសាស្ត្រ ឈាន​ទៅ​ជា​អ្នកមាន​អាជីព និង​ទទួល​បាន​ជោគជ័យ

ឈ្មួញកណ្តាល​អចលនទ្រព្យ អ្នក​ណា​ៗ​ក៏​អាច​ធ្វើ​បាន ប៉ុន្តែ​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​នេះ មិនមែន​ឈ្មួញកណ្តាល​គ្រប់​គ្នា​សុទ្ធតែ​ធ្វើ​បាន​នោះ​ទេ ។ នេះ​ជា​វិធីសាស្ត្រ ឈាន​ទៅ​ជា​អ្នកមាន​អាជីព និង​ទទួល​បាន​ជោគជ័យ​ផ្នែក​អចលនទ្រព្យ តាម​លក្ខណៈ 4Ps គួរ​ចង​ចាំ ៖

១-Product ៖
ជាបឋម អ្នក​គួរតែ​ឈ្វេងយល់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​ថា ក្រុម​គោលដៅ​ចម្បង​របស់​ខ្លួន ជា​អ្នក​ណា ដើម្បី​ជ្រើសរើស​យក​ឲ្យ​ត្រូវ​នឹង​តម្រូវការ​ដូច​ជា ផ្តោត​លើ​ក្រុម​អតិថិជន​ទិញ​-​ជួល​ជា​ម្ចាស់​ស្រុក ឬ​ជនបរទេស ព្រោះ​នៅ​ពេល​មាន​គោលដៅ​ច្បាស់លាស់ អ្នក​នឹង​អាច​ជ្រើសរើស​ទ្រព្យ​ត្រូវ​តាម​តម្រូវការ និង​រក​ប្រភព​ទិន្នន័យ​ពី​អីុ​ន​ធើ​រ​ណេ​ត ច្បាប់​ខុន​ដូ ឬ​ពី Co-Broke ។

២-Price ៖
ក្នុង​ការ​ដាក់​តម្លៃ​លក់ ឬ​ជួល​អចលនទ្រព្យ​នីមួយ​ៗ គួរតែ​ផ្អែក​លើ​តម្លៃ​ទីផ្សារ​ដែល​អាច​ពិនិត្យ​បាន​ពី​តម្លៃ​ទ្រព្យ​នៅ​ក្បែរ​គ្នា ដោយ​ពិនិត្យ​តាម​អីុន​ធើ​រ​ណេ​ត និង​តម្លៃ​ប៉ាន់ស្មាន​ពី​ធនាគារ​ផង​ដែរ ។

៣-Place ៖
ផ្លូវ​នៃ​ការ​លក់ គឺ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​ទ្រព្យ និង​ក្រុម​គោលដៅ​របស់​អ្នក ។ ជម្រើស​តាម​អន​ឡាញ​ចាត់ទុកជា​ច្រក​មួយទៀត​ដែល​មិន​គួរ​មើល​រំលង ព្រោះ​វា​ជា​ផ្លូវ​ដែល​អ្នក​ប្រើប្រាស់​ផ្តល់​ភាព​សំខាន់​កាន់តែ​ច្រើន​ឡើង និង​អាច​ប្រមើល​មើល​ថា ការ​ផ្សព្វផ្សាយ​របស់​អ្នក​ទទួល​បាន​លទ្ធផល​ឬទេ ។

អ្នក​អាច​ផ្សព្វផ្សាយ​ពី​ទ្រព្យ​របស់​ខ្លួន​តាម​វែ​ប​សាយ ដែល​ជា​ប្រភព​ប្រមូលផ្តុំ​ដោយ​ប្រកាស​អចលនទ្រព្យ​នៅ​លើ​បណ្តាញ​សង្គម (Social media) ដូច​ជា Facebook, Youtube និង Instragram ជាដើម ។

៤-Promotions ៖
យើង​ត្រូវ​ស្វែងរក​ចំណុច​លេចធ្លោ​ដើម្បី​ឲ្យ​អតិថិជន​ចាប់អារម្មណ៍ មិន​ថា​ជា​ការ​ផ្តល់​ជូន​នូវ​តម្លៃ ការ​បញ្ចុះតម្លៃ Referral និង​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ ។

នេះ​ជា​យុទ្ធសាស្ត្រ 4Ps ប្រសិនជា​យក​ទៅ​ប្រើប្រាស់ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិតប្រាកដ ៕