ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ដូចហោះ​ទៅ​បុក​គូទ​រថយន្ត​បែក​កញ្ចក់​អស់​មួយ​ផ្ទាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ដូច​ហោះ​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ឈប់​ស្ងៀម​បណ្តាល​ឱ្យ​អ្នក​ឌុ​ប​ហោះ​ទៅ​បោក​នឹង​កញ្ចក់​ខាងក្រោយ​បែក​

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ដូច​ហោះ​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ឈប់​ស្ងៀម​បណ្តាល​ឱ្យ​អ្នក​ឌុ​ប​ហោះ​ទៅ​បោក​នឹង​កញ្ចក់​ខាងក្រោយ​បែក​អស់​​មួយ​ផ្ទាំង អ្នក​បើក​ម៉ូតូ​ទាំង​៣​នាក់​រង​របួសស្រាល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

រថយន្ត​រង​គ្រោះ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-8889 រង​ការ​ខូចខាត​បែក​កញ្ចក់​ក្រោយ​មួយ​ផ្ទាំង ម្ចាស់​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ។ រីឯ​ម៉​តូប​ង្ក​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1D0-8861 អ្នក​ជិះ​ទាំង​៣​នាក់​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ​រង​របួសស្រាល​ទាំង​៣​នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រង​គ្រោះ​បើកបរ​តាម​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​កន្លែង​កើតហេតុ​មានការ​កកស្ទះ​ចរាចរណ៍​ហើយ​រថយន្ត​រង​គ្រោះ​បាន​ចាប់​ហ្វ្រាំង​ឈប់ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ដូច​ហោះ​បើក​តាម​ក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញ​ទឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ហោះ​ទៅ​បុក​កញ្ចក់​ខាងក្រោយ​បែក​អស់​មួយ​ផ្ទាំង ។ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត និង​អ្នកបើកបរ​ម៉ូតូ​ទាំង​៣​នាក់​ធ្វើការ​ចរចារ​គ្នា​នៅ​នឹង​កន្លែង​កើតហេតុ​ជាង​១​ម៉ោង​ទើប​ម្ចាស់​ម៉ូតូ​សង​សំណង​ទៅ​ម្ចាស់​រថយន្ត​ចំនួន​៣០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕