មិនដឹងជាបើកកម្រិតណាបានជាធ្ងន់ធ្ងរបែបនេះ
រាជធានីភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបើកលឿនដូចហោះបានបុកគ្នាលាន់ដួចរន្ទះនៅចំពាក់កណ្ដាលផ្លូវបណ្ដាលឱ្យខួចខាតម៉ូតូទាំងសងខាង
រាជធានីភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបើកលឿនដូចហោះបានបុកគ្នាលាន់ដួចរន្ទះនៅចំពាក់កណ្ដាលផ្លូវបណ្ដាលឱ្យខួចខាតម៉ូតូទាំងសងខាង
រាជធានីភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបើកលឿនដូចហោះបានបុកគ្នាលាន់ដួចរន្ទះនៅចំពាក់កណ្ដាលផ្លូវបណ្ដាលឱ្យខួចខាតម៉ូតូទាំងសងខាង និងរងរបួសស្រាលម្នាក់ធ្ងន់ម្នាក់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ។ ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដាយផ្លូវ២៧១ ក្បែរវត្តពោធិញាណ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសំដីរបស់បុរសម្នាក់ដែលបានឃើញហេតុការប្រាប់ឱ្យដឹងថា គាត់ឃើញម៉ូតូមួយគ្រឿងម៉ាកសងC125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-2906 បើកយ៉ាងលឿនតាមបណ្ដាយផ្លូវ២៧១ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសងC125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H-7116 បើកពីត្បូងទៅជើងលឿនដួចហោះបានមកបុកចំពាក់កណ្ដាលម៉ូតូសងស៊េរីឆ្នាំ២០១៦បណ្ដាលឱ្យខូចខាតម៉ូតូទាំងពីរ ចំណែកអ្នកបើកម៉ូតូសងស៊េរីឆ្នាំ២០០៨ រងរបួសស្រាល និងម្ចាស់ម៉ូតូសងរងគ្រោះរបួសធ្ងន់ឈាមហូរដាបពេញផ្លូវត្រូវបានរថយន្តមកដឹងយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
បច្ចុប្បន្នម៉ូតូទាំងពីរត្រូវបានប៉ូលិសចារចរណ៍ខណ្ឌមានជ័យធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ ៕
ចែករំលែកព័តមាននេះ