ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​4​លើក

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២២ និង​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ខេត្តពោធិ៍សាត់​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៤​លើក​បណ្ដាល​ឲ្យ​ស្លា.ប់​មនុស្ស​ម្នាក់

ខេត្តពោធិ៍សាត់ ៖ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២២ និង​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ខេត្តពោធិ៍សាត់​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៤​លើក​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ។ តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ក្ដី​ឈ្នួល ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន ដែល​បុស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទៅ​បុក​សត្វ​ឆ្កែ​រត់​កាត់​ថ្នល់​បណ្ដាល​ឲ្យ​សត្វ​ឆ្កែ​ងាប់ រីឯ​អ្នក​បើក​ម៉ូតូ​ដួល​ពីរ​បី​ត្រឡប់​សន្លប់​បាត់ស្មារតី​រង​របួស​យ៉ាងធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ជន​រង​គ្រោះ​ឈ្មោះ សា​ម៉ុ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ល្យុំ ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1F-7162 ។ គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​២​កើតឡើង​នៅ​លើ​ផ្លូវ​គ្រួ​ស​ក្រហម​ស្ថិត​ក្នុងភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ដែល​បុរស​ម្នាក់​បើក​គោ​យន្ដ​កន្ត្រៃ​ដឹក​ពាង​ទៅ​បុក និង​កិន​ក្មេង​ស្រី​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្លាប់​បាត់បង់​ជីវិត ។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ផាត់ ភាន់ អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​៣ កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​រង្វង់​មូល​ផ្ដិល​ស្ថិត​ក្នុងភូមិ​សាលា​គំរូ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែល​រថយន្ដ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ​១៧.២.០៦២៨ បើក​កៀរ​រថយន្ដ​ឆ្លាម ពណ៌​ខ្មៅ ។ រថយន្ដ​ទាំង​ពីរ​គ្រឿង​មានការ​ខូច​ខា​ច​បន្តិចបន្តួច​ហើយ​ភាគី​ទាំង​សងខាង​បាន​សម្រួល​គ្នា​បញ្ចប់រឿង​ដោយ​សន្ដិវិធី ។ គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​៤ កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អណ្ដូង​ក្រសាំង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន រវាង​ម៉ូតូ​នឹង​ម៉ូតូ​ដូច​គ្នា ។ នៅ​ថ្ងៃ​នោះ​ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង 1S-9394 បើក​ដោយ​ឈ្មោះ រឿ​ន ថុច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​បាទី ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ពី​កើត​ទៅ​លិច​រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឈិ​ត អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ទៅ​ដល់​ចំណុច​កើតហេតុ​បាន​បុក​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​៣​នាក់ ។ 

ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​បត់​ឈ្មោះ តាន់ ដា​វី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​៩៦​ពាក់​ស្លាក​លេខ SEILA/PHR.M.047  ក្នុង​ទិស​ដៅ​ស្របគ្នា ។​ ​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ចំណែក​គោ​យន្ដ និង​ម៉ូតូ​បង្ក​គ្រោះថ្នាក់​រក្សា​ទុក​នៅ​តាម​អធិការដ្ឋាន​នគរបាល​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕