ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកហើយកិនពីលើបន្ថែមទៀត ដាច់សាកសពឡើងមើលលែងយល់

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើកគោយន្តកន្ត្រៃលក់គ្រែម្នាក់ ត្រូវរថយន្តកូរ៉ូបុកហើយកិនពីលើខ្ទេចគ្មានសល់ ហើយរថយន្តបង្កបើករត់បាត់ស្រមោល ដែលគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើង​កាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ខាងជើងសាលាកូរ៉េជាង១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សពជនរងគ្រោះមានឈ្មោះ អ៊ិន ឃីម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរដឹកគ្រែដើរលក់ មានទីលំនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើកគោយន្តកន្ត្រៃលក់គ្រែម្នាក់ ត្រូវរថយន្តកូរ៉ូបុកហើយកិនពីលើខ្ទេចគ្មានសល់ ហើយរថយន្តបង្កបើករត់បាត់ស្រមោល ដែលគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ខាងជើងសាលាកូរ៉េជាង១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សពជនរងគ្រោះមានឈ្មោះ អ៊ិន ឃីម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរដឹកគ្រែដើរលក់ មានទីលំនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកគោយន្តកន្ត្រៃដឹកគ្រែដើរលក់ ដោយដឹកមកពីខេត្តកំពង់ធំ យកទៅលក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើដំណើរទិសដៅពីជើងទៅត្បូង ស្របគ្នាជាមួយរថយន្តបង្កមួយ​គ្រឿង ជាប្រភេទរថយន្តកូរ៉េ មិនចាំពណ៌ និងស្លាកលេខ មកដល់ចំណុចកើតហេតុខាងលើ ជាកន្លែងផ្លូវងងឹតធ្វើឲ្យរថយន្តបង្កបើកលឿនមើលអត់ឃើញគោយន្តកន្ត្រៃដឹកគ្រែ បានបើក​បុកពីក្រោយពេញទំហឹងធ្វើឲ្យអ្នកបើកបរគោយន្តកន្ត្រៃរេច​ង្កូតទៅខាងឆ្វេងដៃធ្លាក់អ្នកបើកបរទៅកណ្តាលថ្នល់ បានបុកហើយកិនពីលើដាច់ជាបំណែក បែកខ្ចាត់ខ្ចាយសាច់ពេញថ្នល់ លែងមានរូបរាងជាមនុស្ស ហើយរថយន្តបង្កបានឈប់មើលបន្តិច ក៏បើករថយន្តចេញទៅ​បាត់ ។ បើតាមសម្តីរបស់ស្រ្តីជាបងថ្លៃរបស់ជនរងគ្រោះបាននិយាយថា ជនរងគ្រោះ និងគាត់បានបើកគោយន្តកន្រ្តៃចំនួន២គ្រឿងដឹកគ្រែចេញពីស្រុកបារាយ៍ យកមកលក់នៅខណ្ឌពោធិ៍សែនជ័យ ដោយបើកគោយន្តផ្សេងៗគ្នា ហើយជនរងគ្រោះបើកគោយន្តនៅពីមុខម្នាក់ឯង ចំណែករូបគាត់ជិះគោយន្តកន្រ្តៃមួយគ្រឿងទៀត មានគ្នា២នាក់ ធ្វើដំណើរកាត់តាមផ្លូវទំនប់កប់ស្រូវ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េធុនធំមួយគ្រឿង មិនច្បាស់ពណ៌ ដោយបើកបោះពួយពីជើងទៅត្បូងស្របទិសគ្នា យ៉ាងលឿនល្បឿន ហើយបានបើកបុកពីក្រោយបុកចំជើងគ្រែ បណ្តាលឲ្យរេចង្កូតក្បាលគោយន្តទៅខាងស្តាំរុញផ្ទប់ទៅបុកខឿនចិញ្ចើមផ្លូវ ផ្លោងអ្នកបើកបរមកកណ្តាលផ្លូវផ្នែកខាងឆ្វេង ត្រូវរថយន្តបង្កកិនបន្ថែមចំពាក់កណ្តាលខ្លួន ធ្លាយពោះវៀត និងដាច់ដាច់ជើងគួរឲ្យរន្ធត់ ហើយរថយន្តបង្កបន្ថែមល្បឿនបោះពួយរត់គេចទៅបាត់ដោយសុវត្តិភាព បន្សល់ទុកតែសពនៅកណ្តាលផ្លូវ គួរឲ្យសោកសង្រេង ។

ក្រោយពេលកើតហេតុជំនាញចរាចរណ៍រាជធានីភ្នំពេញ ធ្វើការវាស់វែងរួចធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារនៃសព ​យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកគោយន្តកន្រ្តៃរបស់ជនរងគ្រោះត្រូវបានជំនាញចរាចរណ៍រាជធានីភ្នំពេញ យកទៅរក្សាទុកដើម្បីប្រគល់ឲ្យក្រុមគ្រួសាវិញ