ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​អង្កាម​ពីលើ ឈើ​ពីក្រោម រូបភាព​បន្លំ​ភ្នែក​សមត្ថកិច្ច

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មួយ​រថយន្ត​យី​ឌុ​ប ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចាប់​ឃាត់​បាន​នៅ​វេលា​ម៉ោង​៩

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មួយ​រថយន្ត​យី​ឌុ​ប ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចាប់​ឃាត់​បាន​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​បន្ទាយ​គីមី​សាស្ត្រ ស្ថិត​ក្នុងភូមិ​ជ្រ​លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​ដែល​រថយន្ត​ខាងលើ​បន្លំ​ភ្នែក​សមត្ថកិច្ច​ដាក់​អង្កាម​ពីលើ​ឈើ​ពីក្រោម​។ លោក  កែវ រិ​ទ្ធិ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ខណៈ​រូប​លោក និង​សមត្ថកិច្ច​៣​នាក់​ទៀត ត្រឡប់​ពី​បំពេញភារកិច្ច​វិញ លោក​បាន​បើករថយន្ត​តាម​ថ្នល់ជាតិ ហើយ​បាន​ប្រទះ​ឃើញ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ម៉ាក​ហ្វុ​យ​ហ្សូ ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ PS-0032 កំពុង​បើកបរ​លើ​ថ្នល់ជាតិ ដោយ​មាន​ដាក់​កា​រ៉ុ​ង​ស្រូវ​ពីលើ​។

ប៉ុន្តែ​ពេល​បើក​តាម​ក្រោយ​បាន​បន្តិច​ក៏​ស្រាប់​ឃើញ មាន​ហូរ​ទឹក​ចេញ​តាម​បាត​នៃ​ទ្រង់​រថយន្ត ដោយ​មានការ​សង្ស័យ លោក​បាន​បើក​សុំ​ជែង​វ៉ា តែ​អ្នក​បើករថយន្ត​ខាងលើ​មិន​ព្រម​ឲ្យ​វ៉ា ទើប​លោក​ទូរ​សព្ទ័​ទៅ​សមត្ថកិច្ច​ម្រុះ​នៅ​ខាង​មុខ ហើយ​ក៏​ស្ទាក់​ចាប់​បាន​រថយន្ត​ខាងលើ នៅ​ចំណុច​មុខ​បន្ទាយ​គីមី​សាស្ត្រ​តែ​ម្តង ខណៈនោះ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ខាងលើ បាន​គេចខ្លួន​បាត់ ។ ក្រោយ​ការ​ចាប់​ឃាត់​រថយន្ត​ខាងលើ សមត្ថកិច្ច​បាន​ឆែក​ឃើញ​កា​រ៉ុ​ង​ពីលើ មិនមែន​ដាក់​ស្រូវ​ទេ គឺ​ដាក់​អង្កាម សម្រាប់​បន្លំ​ភ្នែក​សមត្ថកិច្ច ចំណែក​ខាងក្រោម​វិញ​សុទ្ធតែ​ឈើ​ប្រណីត ហើយ​ក៏​បាន​នាំ​យក​រថយន្ត​ខាងលើ នេះ​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពុងត្រឡាច ដើម្បី​រង់ចាំ​ធ្វើ​កំណត់ហេតុ​វាស់វែង​។

លោក ឯម វិចិត្រ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ថា  សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល​កងរាជអាវុធហត្ថ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើការ​វាស់វែង ឃើញ​ឈើ​ក្នុង​រថយន្ត​មាន​ចំនួន​៨៣៧​ដុំ ស្មើនឹង​ទម្ងន់ ១១.៩៨៧ គីឡូក្រាម និង​ប្រហែល​ជាង ១១​ម៉ែត្រគូប​។ លោក​បាន​បញ្ជាក់​ទៀត​ថា តាម​នីតិ​វី​ធី​ច្បាប់​ឈើ និង​រថយន្ត​ទាំងនេះ​ត្រូវការ​រក្សា​ទុក​នៅ​ទី​នេះ​ដើម្បី​ឲ្យ​ម្ចាស់​ឈើ​ចូលខ្លួន​មក​ផាកពិន័យ​តាម​នីតិវិធី ហើយ​យក​រថយន្ត​ត្រលប់​ទៅ​វិញ ក្នុង​រយៈពេល ៣០​ថ្ងៃ ប៉ុន្តែ​បើ​មិនឃើញ​មក​ទេ សមត្ថកិច្ច​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វី​ធី៕