ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​អ្នក​ចាយ​សែក​ស្អុយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាប់សង្ស័យ​ម្នាក់​ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​) កាលពី​រសៀល​ថ្ងៃ​ទី​២៣ មិថុនា ២០១៧

រាជធានី​ភ្នំពេញ ៖ ជនជាប់សង្ស័យ​ម្នាក់​ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​) កាលពី​រសៀល​ថ្ងៃ​ទី​២៣ មិថុនា ២០១៧ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​។ គួរ​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បង្កា​ប់​ឲ្យ​នាំ​ខ្លួន​ពី​បទ ចាយ​សែក​គ្មាន​សាច់ប្រាក់ បញ្ជូន​ទៅ​ភ្នំពេញ​វិញ អនុវត្ត​តាម​ច្បាប់​ដែល​ឃាត់​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទី​យុត្តិធម៌​នៃ​បញ្ជាការ​កង​រាជ​អា​វុ ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​មានឈ្មោះ ម៉ុ​ក ភី​រ័ក្ស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ុ​ក ភី​រ័ក្ស គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​៣០៨​ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ុ​ក ភី​រ័ក្ស ដែល​ចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាត​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​គឺ​សែក​គ្មាន​សាច់ប្រាក់ ដែល​ប្រព្រឹត្ត​នៅ​កាលពី​ថ្ងៃ​៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ ។ លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ុ​ក ភី​រ័ក្ស ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕