ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ នៅ​ក្នុង​ព្រៃ​រលួយ​សល់​តែ​គ្រោងឆ្អឹង

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​ក្នុង​ព្រៃ​រលួយ​សល់​តែ​គ្រោងឆ្អឹង ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ព្រៃ​រលួយ​សល់​តែ​គ្រោងឆ្អឹង ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល នៅ​ចំណុច​ចម្ការ​របស់​ឈ្មោះ ផា​ន់ ភុយ ភេទ​ប្រុស ស្ថិត​នៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ​។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​ខេត្ត​ទៅ​ធ្វើការ​ត្រួតពិនិត្យ​សាកសព​។ សមត្ថកិច្ច​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ថា​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សៀន សម្បត្តិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​ដើរ​ឃ្វាលគោ​ហើយ​ក៏​ប្រទះ​ឃើញ​សាកសព​ខាងលើ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ហើយ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ​មាន​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​វ៉ើ​ន​សៃ នគរបាល​ស្រុក និង​មានការ​ចូលរួម​ពី​ប្រធាន​មណ្ឌល​សុខភាព​ស្រុក​វ៉ើ​ន​សៃ និង​សមត្ថកិច្ច​ខេត្ត​ធ្វើការ​ត្រួតពិនិត្យ​សាកសព​ផង​ដែរ​។

លោក ទើ នូ​ថង អធិការ​ស្រុក​វ៉ើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​លើ​សាកសព ស្ថានភាព​នៅ​កន្លែង​សាកសព​ស្លាប់​ក្នុង​ព្រៃ​ដាច់​ស្រយាល​ពី​ភូមិ​ប្រជាពលរដ្ឋ​៤​គីឡូ ជា​ចំណុច​គ្មាន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ញឹកញាប់​នោះ​ទេ​។ សាកសព​នេះ​ទំនង​បាន​ស្លាប់​រយៈពេល​ជាង​១​ខែ​មក​ហើយ ហើយ​សាកសព​នេះ ភេទ​ប្រុស តែ​អាយុ​មិន​អាច​ស​និ្ន​ដ្ឋា​ន​បាន ជាប់​ខ្លួន​សាកសព​មាន​ខោ​កីឡា​ខ្លី ពណ៌​ខៀវ អាវ​អត់​មាន ស្បែកជើង​អត់​មាន កំពស់​១,៦៨​ម៉ែត្រ ចំណែក​សក់ និង​ពណ៌​សំ​ម្បុ​រ សមត្ថកិច្ច​មិន​អាច​សន្និដ្ឋាន​បាន​ទេ​។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​សាកសួរ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​ថា សាកសព​នេះ​គ្មាន​ន​ណា​បាន​ស្គាល់​នោះ​ទេ ទំនង​មនុស្ស​មក​ពី​ស្រុក​ផ្សេង តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​មាន​៣​យ៉ាង ទី​១.​សាកសព​នេះ​អាច​ជា​ខ្យល់គ​ស្លាប់ ទី​២.​អ្នករក​សត្វ​ត្រូវ​ពស់​ចឹក ទី​៣.​ជន​វិកលចរិត​ដើរ​ដាច់​បាយ​ទើប​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ព្រៃ​ដូច្នេះ​។ ហើយ​សាកសព​នេះ សមត្ថកិច្ច​សម្រេចចិត្ត​កប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ហើយ​សមត្ថកិច្ច​អំពាវនាវ​តាម​រយៈ​សារព័ត៌មាន​មាន​បងប្អូន​ណា​បាត់​សមាជិក​ក្រុម​គ្រួសារ​ភិនភាគ​ខាងលើ​សូម​ទំនាក់ទំនង​សមត្ថកិច្ច​នៅ​ស្រុក​វ៉ើ​ន​សៃ​៕