ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នៅ​សាលា​ទួល​ស្វាយព្រៃ​កាលពី​ព្រឹក​មិ​ញ បាន​រក​ឃើញ​វិញ​ហើយ (ព័ត៌មាន Update)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​បន្ថែម​មក​ថា ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ បាន​បាត់​ខ្លួន​ពីសា​លា​បឋម​សិក្សា ទួល​ស្វាយព្រៃ បាន​រក​ឃើញ​វិញ​ហើយ​នៅ​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​២៣

(ព័ត៌មាន Update) រាជធានី​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​បន្ថែម​មក​ថា ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ បាន​បាត់​ខ្លួន​ពីសា​លា​បឋម​សិក្សា ទួល​ស្វាយព្រៃ បាន​រក​ឃើញ​វិញ​ហើយ​នៅ​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​២៣ មិថុនា ២០១៧​នេះ​។ ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្មេង​ស្រី​ខាងលើ​នេះ​ត្រូវ​បាន រ៉ឺ​មក​កង់​បី​យក​មក​ប្លុង​ចោល​នៅ​ទីតាំង​ដែល​បាត់​ខ្លួន​ដដែល គឺ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ទួល​ស្វាយព្រៃ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តែ​សួរនាំ​ក្មេង​ស្រី​អំពី​ការ​បាត់​ខ្លួន​របស់​នាង​។ គួរ​រម្លឹក​ផង​ដែរ​ថា ដោយសារ​តែ​នាង​រៀន​នៅ​សាលា​អន្តរជាតិ​មួយ មិនសូវ​ពូកែ​ភាសា​ខ្មែរ​នោះ ទើប​ឪពុក​ម្តាយ​យក​មក​ផ្ញើ​ឲ្យ​ចូល​រៀន​នៅ​ថ្នាក់​ទី​៣ ទើបតែ​បាន​៣​ថ្ងៃ​នោះ ក៏​ស្រាប់តែ​នាង​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ឌុ​ប​តាម​ម៉ូតូ​នាំ​យក​ពីសា​លា​នោះ​បាត់​។  ហេតុការណ៍​នោះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ច្រក​ទ្វារ​តូច​ខាងត្បូង​សាលា ផ្លូវ​លេខ​៣៧៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។

បុរស​ជា​ឪពុក​ឈ្មោះ កែវ សុ​ថា​រិ​ទ្ធ អាយុ​៣៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ស៊ី​ម សុ​ជាតិ មានមុខ​របរ​ផ្ញើ​ម៉ូតូ និង​លក់​ចាប់ហួយ​បន្តិច​ប​ន្ទួ​ច​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៥២  ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។ បុរស​ជា​ឪពុក​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​១០ អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​ទូ​ស័ព្ទ​ទៅ​សួរ​អ្នកគ្រូ​ម្នាក់​ទៀត​ដែល​មានផ្ទះ​នៅ​ទល់មុខ​ផ្ទះ​របស់​គាត់​ដោយ​បាន​សួរ​ថា <<​តើ​ម្តាយ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ កែវ ក​ញ្ញ​ណា​>>​មានបាន​មក​យក​កូន​ទៅ​ផ្ទះ​ទេ ព្រោះ​មិន​បានឃើញ​នាង​ចូល​រៀន​ទេ និង​ឃើញ​តែ​កា​តាប​នៅ​លើ​តុ​របស់​នាង0x017d7​>>​។ ក្រោយ​ពី​ទទួល​បាន​ទូរស័ព្ទ​ពី​អ្នកគ្រូ​ម្នាក់​ពីសា​លា​រួច​ហើយ អ្នកគ្រូ​ម្នាក់​នោះ​ក៏​បាន​ទៅ​សួរ​ពួក​គាត់​នៅ​ឯ​ផ្ទះ តែ​ត្រូវ​បាន​ពួក​គាត់​ឆ្លើយ​ថា <<​មិន​បាន​ទៅ​យក​នាង​មក​ផ្ទះ​ឡើយ​>> ទើប​មានការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​មក​រក​មើល​កូន​របស់​គាត់​នៅ​ថ្នាក់រៀន តែ​មិនឃើញ ឃើញ​តែ​កា​តាប​នៅ​លើ​តុ​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​២ ដែល​នៅ​ក្បែរ​នោះ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា កូនស្រី​របស់​កាត់​មានឈ្មោះ កែវ ក​ញ្ញ​ណា ហៅ​អេ​ន​ណា អាយុ​៩​ឆ្នាំ ពី​មុន​មក​នាង​រៀន​នៅ​សាលា​ឯកជន​មួយ​ឈ្មោះ អាត់​វេន​ធី​ស នៅ​ម្តុំ​ទួល​គោក ដោយសារ​តែ​នាង​រៀន​ខ្សោយ​ផ្នែក​ភាសា​ខ្មែរ និង​ស្រប​ពេល​ដែល​សាលា​វ៉ា​កង​នោះ ទើប​កាលពី​ថ្ងៃ​ពុធ​ទី​២០ កន្លង​មកនេះ យក​នាង​មក​ផ្ញើ​ឲ្យ​រៀន​ថ្នាក់​ទី​៣ នៅ​សាលា​ទួល​ស្វាយព្រៃ បាន​តែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​កូនស្រី​របស់​គាត់​ក៏​បាត់​ពីសា​លា​តែ​ម្តង​។ ក្រោយ​ពី​បាត់​កូនស្រី​របស់​គាត់​រួច​ហើយ​នោះ​រូប​គាត់​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​ទៅរ​កតាម​ផ្ទះ​បងប្អូន​របស់​គាត់​អស់ហើយ​តែ​នៅ​តែ​មិន​មាន​អ្នក​ណា​ម្នាក់​បានឃើញ​នាង​ឡើយ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ ហើយ​ក៏​បាន​ប្តឹង​ទៅ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​អោយ​ជួយ​ស្រាវជ្រាវ​រក​ផង​ដែរ​។

តាម​ប្រ​ភ​ព៌​ត័​មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ករណី​បាត់​ក្មេង​ស្រី​ខាងលើ​រួច​ហើយ ឪពុក​ម្តាយ​ក្មេង​ស្រី​ខាងលើ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២ របស់​លោក ហើយ​កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ដោយ​ធ្វើការ​សាកសួរ​ក្មេង​ៗ​សិស្សសាលា និង​ឆែក​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្ទះ​ក្បែរ​ៗ​នោះ​ផង​ដែរ​។ ក្នុង​ការ​ស្រាវជ្រាវ​នោះ​ដែរ កម្លាំង​របស់​លោក​ក៏​បាន​ទទួល​ព័ត៌មាន​តាម​រយះ​ក្មេង​ៗ​ថា <<​ខណៈ​ដែល​ពួក​គេ​ចេញលេង​នោះ មាន​នារី​វ័យក្មេង​ម្នាក់​ចូល​ទៅ​ក្នុង​បរិវេណ​សាលា និង​ដើរ​បបួល​ពួក​គេ​ថា តើ​មាន​អ្នក​ណា​ចង់ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ​ជាមួយ​នាង​ទេ​>> តែ​មិន​មាន​អ្នក​ណា​ម្នាក់​ទៅ​ឡើយ និង​តាម​រយៈ​កាមេរ៉ា​គេ​បានឃើញ​ក្មេង​ស្រី​ម្នាក់​នោះ​បាន​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ជាមួយនឹង​ជនសង្ស័យ​ម្នាក់​តាម​ច្រក​ទ្វារ​តូច​មួយ​ខាងក្រោយ​ប៉ុស្តិ៍​របស់​លោក​ឆ្ពោះទៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧៤ ទៅ​ទិស​ខាងកើត​បាត់​ទៅ ហើយ​កម្លាំង​របស់​លោក​កំពុង​តែ​ដុតដៃដុតជើង​ក្នុង​ការ​ស្រាវជ្រាវ​រក​ផង​ដែរ​៕