ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បើក​អេ​ស្កា​កាយ​ដី ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​៣​គ្រាប់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ពលរដ្ឋ​ស៊ីឈ្នួល​បើក​អេ​ស្កា​ឈូស​ឆាយ កាយ​ដី ឱ្យ​គេ​នៅ​ដី​ឡូត៍ ក្នុង​អតីត​ស្តា​ត​ចាស់​ខណៈ​កំពុង​ឈូស​ឆាយដី ដើម្បី​សាងសង់​ផ្សារ​រាត្រី

ខេត្តសៀមរាប ៖ ពលរដ្ឋ​ស៊ីឈ្នួល​បើក​អេ​ស្កា​ឈូស​ឆាយ កាយ​ដី ឱ្យ​គេ​នៅ​ដី​ឡូត៍ ក្នុង​អតីត​ស្តា​ត​ចាស់​ខណៈ​កំពុង​ឈូស​ឆាយដី ដើម្បី​សាងសង់​ផ្សារ​រាត្រី ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សេសសល់​ពី​សម័យ​សង្គ្រាម ចំនួន​៣​គ្រាប់ កាលពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​ព្រឹក នា​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប រួច​យក​មក​ប្រគល់​ឱ្យ កម្លាំង​ការិយាល័យ​គ្រប់​គ្រង់​អាវុធ​ជាតិ​ផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឱ្យ​ជួយ​រាយការណ៍​ទៅ​ឱ្យ​អង្គការ​ស៊ី​ម៉ាក យក​ទៅ​កំទេច​ចោល​។

 តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​គ្រប់​គ្រង់​អាវុធ​ជាតិ​ផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​អ្នកគ្រប់គ្រង​នៅ​ការដ្ឋាន​សំណង់ ទើប​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​មន្ត្រី​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ និង​មន្ត្រី​អង្គការ​ស៊ី​ម៉ាក បាន​ចុះ​ទៅ​ត្រួតពិនិត្យ​គ្រាប់ ដល់​កន្លែង​កើតហេតុ​។ ប្រភព​បាន​បន្ត​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​ពួក​គាត់​បានឃើញ​នោះ​មាន​ចំនួន​៣​គ្រាប់ ស្ថិត​នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់ អតីត​ស្តា​ត​ចាស់ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខណៈ​ដែល​អ្នក​បើក​អេស​ស្កា កំពុង​ឈូស​ឆាយដី ដើម្បី​សង់​ផ្សា​រាត្រី​។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា គ្រាប់​ដែល​អ្នក​អេ​ស្កា​ប្រទះ​ចំនួន​៣​គ្រាប់​នោះ រួម​មាន ១-​គ្រាប់​ប្រភេទ 60mm ចំនួន​១​គ្រាប់  ២-​គ្រាប់​ប្រភេទ​81mm ចំនួន​១​គ្រាប់ និង​៣-​គ្រាប់​ប្រភេទ​120mm ចំនួន​១​គ្រាប់ ដែល​ជា​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ គឺ​សេសសល់​ពី​សម័យ​សង្គ្រាម​នៅ​មាន​គុណភាព​នៅឡើយ​។ បច្ចុប្បន្ន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ដែល​អ្នក​អេ​ស្កា កាយ​ដី​ប្រទះ​ឃើញ​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ បាន​ធ្វើការ​ប្រគល់​ឱ្យ​មន្ត្រី អង្គការ​ស៊ី​ម៉ាក​នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​យក​ទៅ​កម្ទេច​ចោល​៕