ទើបយកមកផ្ញើឲ្យរៀនបាន៣ថ្ងៃ ក្មេងស្រីម្នាក់បាត់ខ្លួនពីសាលាទួលស្វាយព្រៃ
រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ បានបាត់ខ្លួនពីសាលាបឋមសិក្សា ទួលស្វាយព្រៃ ដោយសារតែនាងរៀននៅសាលាអន្តរជាតិមួយ មិនសូវពូកែភាសាខ្មែរនោះ
រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ បានបាត់ខ្លួនពីសាលាបឋមសិក្សា ទួលស្វាយព្រៃ ដោយសារតែនាងរៀននៅសាលាអន្តរជាតិមួយ មិនសូវពូកែភាសាខ្មែរនោះ
រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ បានបាត់ខ្លួនពីសាលាបឋមសិក្សា ទួលស្វាយព្រៃ ដោយសារតែនាងរៀននៅសាលាអន្តរជាតិមួយ មិនសូវពូកែភាសាខ្មែរនោះ ទើបឪពុកម្តាយយកមកផ្ញើឲ្យចូលរៀននៅថ្នាក់ទី៣ ទើបតែបាន៣ថ្ងៃនោះ ក៏ស្រាប់តែនាងត្រូវបានជនសង្ស័យម្នាក់ឌុបតាមម៉ូតូនាំយកពីសាលានោះបាត់។ ហេតុការណ៍នេះដែរ បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចច្រកទ្វារតូចខាងត្បូងសាលា ផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
បុរសជាឪពុកឈ្មោះ កែវ សុថារិទ្ធ អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ស៊ីម សុជាតិ មានមុខរបរផ្ញើម៉ូតូ និងលក់ចាប់ហួយបន្តិចបន្ទួចនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។ បុរសជាឪពុកបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង១០ អ្នកគ្រូបង្រៀនម្នាក់បានទូស័ព្ទទៅសួរអ្នកគ្រូម្នាក់ទៀតដែលមានផ្ទះនៅទល់មុខផ្ទះរបស់គាត់ដោយបានសួរថា <<តើម្តាយក្មេងស្រីម្នាក់ឈ្មោះ កែវ កញ្ញណា>>មានបានមកយកកូនទៅផ្ទះទេ ព្រោះមិនបានឃើញនាងចូលរៀនទេ និងឃើញតែកាតាបនៅលើតុរបស់នាង?>>។ ក្រោយពីទទួលបានទូរស័ព្ទពីអ្នកគ្រូម្នាក់ពីសាលារួចហើយ អ្នកគ្រូម្នាក់នោះក៏បានទៅសួរពួកគាត់នៅឯផ្ទះ តែត្រូវបានពួកគាត់ឆ្លើយថា <<មិនបានទៅយកនាងមកផ្ទះឡើយ>> ទើបមានការភ្ញាក់ផ្អើល និងនាំគ្នាមករកមើលកូនរបស់គាត់នៅថ្នាក់រៀន តែមិនឃើញ ឃើញតែកាតាបនៅលើតុក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី២ ដែលនៅក្បែរនោះតែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា កូនស្រីរបស់កាត់មានឈ្មោះ កែវ កញ្ញណា ហៅអេនណា អាយុ៩ឆ្នាំ ពីមុនមកនាងរៀននៅសាលាឯកជនមួយឈ្មោះ អាត់វេនធីស នៅម្តុំទួលគោក ដោយសារតែនាងរៀនខ្សោយផ្នែកភាសាខ្មែរ និងស្របពេលដែលសាលាវ៉ាកងនោះ ទើបកាលពីថ្ងៃពុធទី២០ កន្លងមកនេះ យកនាងមកផ្ញើឲ្យរៀនថ្នាក់ទី៣ នៅសាលាទួលស្វាយព្រៃ បានតែរយៈពេល៣ថ្ងៃប៉ុណ្ណោះកូនស្រីរបស់គាត់ក៏បាត់ពីសាលាតែម្តង។ ក្រោយពីបាត់កូនស្រីរបស់គាត់រួចហើយនោះរូបគាត់ក៏បានធ្វើការស្រាវជ្រាវ និងសាកសួរទៅរកតាមផ្ទះបងប្អូនរបស់គាត់អស់ហើយតែនៅតែមិនមានអ្នកណាម្នាក់បានឃើញនាងឡើយរហូតមកដល់ល្ងាចថ្ងៃដដែលនេះ ហើយក៏បានប្តឹងទៅកម្លាំងនគរបាល និងកងរាជអាវុធហត្ថអោយជួយស្រាវជ្រាវរកផងដែរ។ តាមប្រភព៌ត័មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ក្រោយពីមានការភ្ញាក់ផ្អើលពីករណីបាត់ក្មេងស្រីខាងលើរួចហើយ ឪពុកម្តាយក្មេងស្រីខាងលើក៏បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២ របស់លោក ហើយកម្លាំងរបស់លោកក៏បានធ្វើការស្រាវជ្រាវភ្លាមៗ ដោយធ្វើការសាកសួរក្មេងៗសិស្សសាលា និងឆែកកាមេរ៉ាសុវត្ថិភាពតាមផ្ទះក្បែរៗនោះផងដែរ។
ក្នុងការស្រាវជ្រាវនោះដែរ កម្លាំងរបស់លោកក៏បានទទួលព័ត៌មានតាមរយះក្មេងៗថា <<ខណៈដែលពួកគេចេញលេងនោះ មាននារីវ័យក្មេងម្នាក់ចូលទៅក្នុងបរិវេណសាលា និងដើរបបួលពួកគេថា តើមានអ្នកណាចង់ទៅដើរលេងនៅកោះពេជ្រជាមួយនាងទេ>> តែមិនមានអ្នកណាម្នាក់ទៅឡើយ និងតាមរយៈកាមេរ៉ាគេបានឃើញក្មេងស្រីម្នាក់នោះបានជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង ជាមួយនឹងជនសង្ស័យម្នាក់តាមច្រកទ្វារតូចមួយខាងក្រោយប៉ុស្តិ៍របស់លោកឆ្ពោះទៅតាមបណ្តោយផ្លូវលេខ៣៧៤ ទៅទិសខាងកើតបាត់ទៅ ហើយកម្លាំងរបស់លោកកំពុងតែដុតដៃដុតជើងក្នុងការស្រាវជ្រាវរកផងដែរ៕
ចែករំលែកព័តមាននេះ