ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ​! យក​ហុងដា ទៅ​ដូរ MSX ដល់​ពេល​ដួល​ទើប​បែកធ្លាយ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាន​យក​ម៉ូតូ​របស់​ពូ​ទៅ​ដូរ​ម៉ូតូ​ជាមួយ​មិត្តភក្តិ រួច​ជិះ​ទាល់តែ​ដួល ទើប​បែក​រឿង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាន​យក​ម៉ូតូ​របស់​ពូ​ទៅ​ដូរ​ម៉ូតូ​ជាមួយ​មិត្តភក្តិ រួច​ជិះ​ទាល់តែ​ដួល ទើប​បែក​រឿង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​20​និង​30​នាទី​យប់ ថ្ងៃ​ទី​22 ខែមិថុនា ឆ្នាំ​2017 នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​1 ចន្លោះ​គីឡូម៉ែត្រ​លេខ​25-26​ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​។

ជនសង្ស័យ​ឈ្មោះ ទេស សុ​ភី ហៅ​អ៊ុយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ចេក ស្រុក​ស្វាយ​រៀង បាន​លួច​ម៉ូតូ​១​គ្រឿង​ជា​របស់​ពូ​ឈ្មោះ កើត សា​វី ភេទ​ប្រុស អាយុ​25​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ចេក ស្រុក​ស្វាយ​រៀង ម៉ាក​ហុងដា សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2015 ពាក់​ស្លាក​លេខ ស្វាយ​រៀង 1I.0259 ទៅ​ដូរ​ម៉ូតូ​មិត្តភក្តិ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FE.3615 ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក MSX ពី​ភ្នំពេញ​-​អ្នក​លឿង ស្រាប់តែ​ដួល​ម៉ូតូ​ម្នាក់ឯង បណ្តាល​ឲ្យ​រង​របួស ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​ចុះ​វាស់វែង និង​យក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ ។​ក្រោយមក​សមត្ថកិច្ច​បាន​សួរនាំ តែ​ពុំ​មាន​ឯកសារ​សម្គាល់​ខ្លួន ចំណែក​ឯកសារ​ម៉ូតូ​ក៏​គ្មាន ទើប​សមត្ថកិច្ច​ផ្សព្វផ្សាយ​តាម​វិទ្យុ ដើម្បី​រក​បងប្អូន​មក​មើល ស្រាប់តែ​មាន​បុរស​ម្នាក់​មក​ប្រាប់​ថា ជន​នោះ​ត្រូវជា​ក្មួយ​របស់​គាត់​បាន​លួច​ម៉ូតូ​គាត់​1​គ្រឿង​កាលពី​ថ្ងៃ​ទី​12 មិថុនា ហើយ​គាត់​ក៏​ដាក់​ពាក្យបណ្តឹង​រួច​ដែរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​លួច​ម៉ូតូ​របស់​ពូ​ប្រាកដ​មែន ប៉ុន្តែ​ម៉ូតូ​នោះ​ខ្លួន​បាន​យក​ទៅ​ដូរ​ជាមួយ​ម៉ូតូ​មិត្តភក្តិ​នៅ​ឯ​ខេត្តតាកែវ  ហើយ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ជួប​គ្រោះថ្នាក់​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ក្រោម​ការ​គ្រប់គ្រង​របស់​កម្លាំង​សមត្ថកិច្ច រង់ចាំ​ម្ចាស់​ម៉ូតូ​មក​ទទួលយក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕