ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គណបក្ស​ធំ​ទាំង​ពីរ​ នឹង​ប្រើ​យុទ្ធសាស្ត្រ​អ្វី​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ឆ្នាំ​២០១៨​?

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​មាន​គណបក្ស​នយោបាយ​ ដល់​ទៅ​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែងដណ្តើមអាសនៈ​ក្រុម​ប្រឹក្សា​​ឃុំ​-​សង្កាត់​ឆ្នាំ២០១៧ក៏​ពិតមែន តែ​មាន​តែ​គណបក្ស​ធំ​ៗ​ចំនួន​ពីរ ​គឺ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្សប្រឆាំង​តែ​ប៉ុណ្ណោះ​ ដែល​ឈ្នះ​អាសនៈ​​គ្រប់​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស ​។

​រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​មាន​គណបក្ស​នយោបាយ​ ដល់​ទៅ​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែងដណ្តើមអាសនៈ​ក្រុម​ប្រឹក្សា​​ឃុំ​-​សង្កាត់​ឆ្នាំ២០១៧ក៏​ពិតមែន តែ​មាន​តែ​គណបក្ស​ធំ​ៗ​ចំនួន​ពីរ ​គឺ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្សប្រឆាំង​តែ​ប៉ុណ្ណោះ​ ដែល​ឈ្នះ​អាសនៈ​​គ្រប់​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស ​។

​លទ្ធផល​បណ្តោះអាសន្ន​ក្រៅផ្លូវការ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​សរុប​៦.៥០២ ខណៈ​​ដែល​បក្ស​ប្រឆាំង​ទទួល​បានអាសនៈ​សរុប​៥.០០៥ទូ​ទាំង​ប្រទេស ​។

អ៊ីចឹង​តើហ៍ ​ទើប​ម្ចាស់​ឆ្នោត​ចាប់អារម្មណ៍​ថា ​តើ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​ដៃគូ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ក្នុង​ឆាកនយោបាយ​នឹង​ប្រើ​យុទ្ធវិធី​អ្វី ​ក្នុង​ការ​ដណ្តើម​ជ័យ​ជំនះ​គ្នា​នៅ​ឆ្នាំ​២០១៨​ខាង​មុន​នេះ?

​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​បាន​អះអាង​ថា​ គណបក្សកាន់អំណាច​មិន​ជ្រើសរើស​យក​អ្វី​ក្រៅពីការ​កសាង និង​អភិវឌ្ឍន៍​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៣ សម្រាប់​ទាក់ទាញ​សន្លឹក​ឆ្នោត​ សម្រាប់​ការបោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ដែល​ជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​ ដែល​មាន​ចំនួន​១២០​អាសនៈនោះ​ ។ នេះ​បើ​តាម​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី២៣ ​មិថុនា នេះ​ ។​   

លោក​បាន​បញ្ជាក់​ថា​៖ «​ទី​១ យើង​នឹង​ធ្វើ​កំណែទម្រង់​លើក​គ្រប់​វិស័យ ទី​២យើង​ខិតខំ​បង្កើន​គុណភាពសេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ដើម្បី​ទាក់ទាញ​សណ្តាន​ចិត្ត​របស់​ពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​ទី​៣ខិតខំ​កែ​លម្អ​នូវ​ចំ​ណុ​ខ្វះខាត​ឡើង​វិញ»​។ ​យ៉ាង​ណា​ក្តី​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាង​ថា ​គ្មាន​វិធី​ណាមួយ​ដែល​ល្អ​ជាង​ការ​ខិតខំ​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ក្នុង​ការ​បំរើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ឡើយ ។

គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក ​មាន​គោលបំណង​អំពី​ការ​ធ្វើ​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី និងបាន​ដាក់​ក្នុង​គោលនយោ​បាយ​ខ្លួន​ផង​ដែរ ។ បើ​ទោះបីជា​កម្ពុជា​ជា ជា​ព្រះរាជ​ណា​ចក្រ​រាជា​និយម​អាស្រ័យរដ្ឋធម្មនុញ្ញ​ មិន​មានការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ​ ។

​ចំពោះ​ការ​ប្រកួត​យុទ្ធសាស្ត្រ​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨មុខ​នេះ​ កោះសន្តិភាព​មិន​អាច​សុំ​ការ​ធ្វើ​អត្ថ​ធិ​ប្បាយ​ពី​មន្ត្រី​អ្នកនាំពាក្យ​បក្ស​ប្រឆាំង​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ លោក​យឹ​ម សុវណ្ណ បាន​ទេ​ ខណៈ​ទូរស័ព្ទ​ទៅ​ជា​ច្រើន​​ដង រួម​ទាំង​លោ​កអេង ឆៃ​អ៊ា​ង​ អនុប្រធាន​បក្ស​ផង​ដែរ តែ​គ្មាន​អ្នក​លើក ​។ ​ចំណែក​លោក ហូរ​វ៉ា​ន់​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​លើក​តែ​ទូរស័ព្ទ ប៉ុន្តែ​លោក​សុំ​មិនធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​ ។ លោក​បាន​និយាយ​យ៉ាង​ខ្លីថា មិន​បានដឹង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ​។

យ៉ាងណាមិញ ក្នុង​ដំណើរ​ចុះ​តាម​ខេត្ត​-​រាជធានី​មួយ​ចំនួន​ ដូច​ជា​កោះកុង ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ស​ប្តា​ហ៍នេះ​ជាដើម មេដឹកនាំ​គណ​បក្សប្រឆាំង​ គឺ​លោក​កឹ​ម សុខា ហាក់​មាន​អំនួត​ខ្លាំង​ថា​ ជាមួយ​ការ​កើន​អាស​នៈ​មួយចំនួន​នៃ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​លើក​នេះ នោះ​បក្ស​របស់​ខ្លូ​ន​នឹង​យកឈ្នះ​សម្រាប់​ការ​បោះ​ឆ្នោត​២០១៨ ដោយសារ​តែ​មាន​សម្លេង​ប្រហាក់ប្រហែល​គ្នា​ ។ លោក កឹ​ម សុខា ក៏​ធ្លាប់​បាន​អះអាង​​គោ​ន​យោ​បាល​របស់​ខ្លួន​នឹង​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី រក​តម្លៃ​ទីផ្សា​កសិផល  កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជាដើម​។ ជាង​នេះ​ មេ​បក្សប្រឆាំង​ធ្លាប់​បាន «​បបួល​គណបក្សកាន់អំណាច​ឲ្យ​ប្រើ​គោលនយោបាយ​ដើម្បី ប្រកួតប្រជែង​សន្លឹក​ឆ្នោត ដោយជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​គំរាមកំហែង​» ជាដើម​ ។

ជាង​នេះ​ មេ​បក្ស​ប្រ​ឆាំ​បាន​ក្អេ​ក​ក្អាង​ថា ​រាល់​ការ​បោះឆ្នោត​ម្តង​ៗ ​គណបក្ស​ខ្លួន​តែងតែ​កើន​សម្លេង​ជាង​១០% រហូត​ក្នុង​ន័យ​ប្រាប់​ទៅ​ម្ចាស់​​ឆ្នោត​ថា ​បក្ស​របស់​ខ្លួនទទួល​បាន​សម្លេង​គាំទ្រ​ច្រើន ​។