ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រមផ្ដន្ទាទោស ជនជាតិម៉ាឡេស៊ីម្នាក់ និងចិនម្នាក់ ជាប់គុក១ជីវិត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ និង​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ ក្នុង​ម្នាក់​អស់​មួយ​ជីវិត ពាក់​ពន្ធ​ករណី​ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ និង​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ ក្នុង​ម្នាក់​អស់​មួយ​ជីវិត ពាក់​ពន្ធ​ករណី​ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

សាលក្រម​បាន​ប្រកាស​ដោយ​លោក លី សុខ​លេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដែល​ផ្តន្ទាទោស​ឈ្នោះ AHMAD JOHARI CHUNG ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ម្នាក់​ទៀត​ឈ្មោះ ជូ ជុង​តុង ជនជាតិ​ចិន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ម្នាក់​៨០​លាន​រៀល ។ គួរ​បញ្ជាក់​ថា បទល្មើស​រក្សា​ទុក និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់​នេះ ជនជាប់ចោទ​ជនជាតិ​ម៉ា​ឡេ​ស៊ី បាន​ប្រព្រឹត្ត​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ នឹង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​១០៦៨.៦១​ក្រាម (​ជាង​១​គីឡូក្រាម​) ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ។ សាលក្រម​នេះ​ប្រកាស​ជា​សាធារណៈ និង​កំបាំង​មុខ​ជនជាប់ចោទ​ឈ្មោះ ជូ ជុង​តុង ជនជាតិ​ចិន ។ សំណុំរឿង​នេះ​ត្រូវ​បាន​សាលាដំបូង​លើកយក​មក​បើ​សវនាការ កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ថ្មី​ៗ​នះ ដោយ​ជនជាប់ចោទ​ឈ្នោះ AHMAD JOHARI CHUNG ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី បាន​ឆ្លើយ​ទទួលស្គាល់​ថា ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ដកហូត​គ្រឿងញៀន​ពី​ខ្លួន​មែន តែ​ដោយសារ​ឈ្មោះ តុង ជនជាតិ​ចិន បាន​ប្រាប់​ខ្លួន​ថា​នេះ​ជា​ម្សៅ​មី ហើយ​ឲ្យ​ខ្លួន​យក​ទៅ​កាន់​ម៉ា​កាវ​ប្រទេស​ចិន ពេល​ទៅ​ដល់ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក៏​ត្រូវ​សមត្ត​កិច្ច​ឃាត់ខ្លួន ។

តំណាង​អយ្យការ​ធ្វើ​សេចក្តីសន្និដ្ឋាន នៅ​តែ​តម្កល់​បទចោទប្រកាន់​នៅ​ដដែល ទោះបីជា​នៅ​ពេល​សវនាការ​ជនជាប់ចោទ​បាន​ឆ្លើយ​ដោះសា​រថា​ឈ្មោះ តុង ជា​អ្នក​ប្រើ​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ចម្លើយ​ដោះសារ​ប៉ុណ្ណោះ ។