ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ឲ្យ​ខ្ចី​ម៉ូតូ​ជិះ ស្រាប់តែ​ធ្វើ​បែប​នេះ ចុង​ក្រោយ​រត់​បាតជើង​ស​ព្រាត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ម្ដុំ​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ តាម​ពាក្យបណ្ដឹង​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ម្ដុំ​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ តាម​ពាក្យបណ្ដឹង​របស់​បុរស​ម្នាក់​ដែល​ចោទប្រកាន់​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​របស់​ខ្លួន​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២០ មិថុនា​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ រិ​ទ្ធ ដែន អាយុ​២៨​ឆ្នាំ មុខ​កម្មករ​រោងចក្រ​កាត់ដេរ ហើយ​ក៏​ជា​មុខសញ្ញា​សេព​គ្រឿងញៀន ស្នាក់​នៅ​ក្នុងភូមិ​ត្រ​ពាំ​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ម៉ូតូ​ដែល​បាន​បោក​យក​នោះ​ម៉ាក​ហុងដា MSX ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជី ច​ត្ត្រា អាយុ​១៧ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា កាលពី​៣​ថ្ងៃមុន ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ជិះ ដោយ​ប្រាប់​ថា ខ្ចី​តែ​មួយ​ភ្លែត​ទេ ខណៈនោះ​ដោយសារ​តែ​ជា​មិត្ត​នឹង​គ្នា ទើប​ជន​រង​គ្រោះ​យល់ព្រម ព្រោះ​ជន​នោះ​គ្មាន​ម៉ូតូ ។ ម្យ៉ាង​ជន​នោះ​ប្រាប់​ថា និង​យក​ឲ្យ​វិញ​ទេ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា ជិះ​ទៅ​ណា​ឡើយ ស្រាប់តែ​ជន​នោះ​ជិះ​ទៅ​ទិញ​ថ្នាំ​ញៀន​ទៅ​វិញ ប៉ុន្តែ​សំណាងអាក្រក់​ពេល​កំពុង​ជិះ​ក៏​ជួប​និង​នគរបាល​ដែល​កំពុង​ល្បាត ហើយ​ឃើញ​ថា​សង្ស័យ នគរបាល​ក៏​ដេញ​តាម​ចាប់ ធ្វើ​ឲ្យ​ជន​នោះ​ភ័យ​ស្លន់ស្លោរ ហើយ​ជិះ​រត់គេច​មិន​រួច ក៏​ផ្ដួល​ម៉ូតូ​ចោល រួច​រត់​បាតជើង​ស​ព្រាត​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ម៉ូតូ​នោះ​ត្រូវ​នគរបាល​យក​ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ ។ ហើយ​ពេល​ជួប​រឿង បែប​នេះ ជនសង្ស័យ​គេចខ្លួន​រហូត ចំណែក​ជន​រង​គ្រោះ​ព្យាយាម​តាម​រក ប៉ុន្តែ​មិនឃើញ​ឡើយ លុះដល់​ថ្ងៃ​ទី​២១ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង រហូត​ដល់​ថ្ងៃ​ទី​២៣ ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ម្ដុំ​សង្កាត់​ស្ទឹង​មាន​ជ័យ ក៏​ហៅ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ឃាត់ខ្លួន​តែ​ម្ដង​៕