ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ទៀត​ហើយ បាត់ឥតល្ហែ…ពិតជា​បាត់​មិន​ស្វាង​មែន​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចោរ​កាច់​.​ក​ម៉ូតូ​កំពុង​តែ​អុកឡុក​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ដោយ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច​ជា​បន្តបន្ទាប់

រាជធានី​ភ្នំពេញ ៖ ចោរ​កាច់​.​ក​ម៉ូតូ​កំពុង​តែ​អុកឡុក​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ដោយ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច​ជា​បន្តបន្ទាប់ ជាក់ស្ដែង​សកម្មភាព​ថ្មី​មួយទៀត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​កាច់​សោរ​.​ក​ម៉ូតូ​១​គ្រឿង​របស់​បុរស​ដែល​ជា​កម្មករ​សំណង់​ម្នាក់​បាន​សម្រេច និង​គេចខ្លួន​បាត់ ។

បុរស​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ជា សុធា អាយុ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៥ ស្ថិត​នៅ​ក្នុងភូមិ ក្រាំង​ស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ផ្ទះ​កណ្ដាល ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​កាច់​សោរ​.​ក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1CR-0081 ។ 

បុរស​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ​ហើយ​ពេល​ទៅ​ដល់​គាត់​បាន​ទុក​ម៉ូតូ​នៅ​ខាងក្រោម​ដោយ​បាន​ចាក់សោរ​.​ក និង​សោរ​ច្រ​វ៉ា​ក់​ដល់​ទៅ​៣​ជាន់​ឯណោះ មិន​ហ៊ាន​ធ្វេសប្រហែស​ទេ​ព្រោះ​គាត់​បានដឹង​ថា រាល់​ថ្ងៃនេះ​សម្បូរ​ចោរ​ណាស់ និង​មាន​ម៉ូតូ​ត្រូវ​ចោរលួច​កាច់​.​ក​យក​បាត់​ជា​បន្តបន្ទាប់ ។ ក្រោយ​ពេល​ទុកដាក់​ម៉ូតូ​ហើយ​រួចរាល់​គាត់​បាន​ឡើង​ទៅ​ធ្វើការ​នៅ​ខាងលើ​រហូត​ហូប​បាយ​ថ្ងៃត្រង់​រួច​ទើប​ចុះ​មក​ក្រោម​វិញ​មើល​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ​ក៏​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ ហើយ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​ទើប​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរា​គម​ន៏ ៕