ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺខ្លួន​ហើយ​អស់ទាំង​ម៉ូតូ​ទៀត​…​ដោយសារ​ទើប​ស្គាល់គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន​មក​វិញ​ក្រោយ​ពី​រូបគេ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន​មក​វិញ​ក្រោយ​ពី​រូបគេ និង​មិត្តភក្តិ​ពីរ​នាក់​ទៀត​បាន​ចេញពី​ក្លឹ​ប​ហើយ​ទៅ​អង្គុយ​ផឹក​នៅ​លើ​សួនច្បារ​ក្បែរ​កាស៊ីណូ​ណា​ហ្គា​វើ​ល ហើយ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ពួក​គេ​បណ្តាល​ឱ្យ​មិត្តភក្តិ​ម្នាក់​រង​របួស​បែកក្បាល និង​ឱ្យ​បុរស​ម្នាក់​ជិះ​ឌុ​បយក​ទៅ​ពេទ្យ​ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ប៉ុ​ស្ត៍​នគរបាល​ទន្លេបាសាក់ ខណ្ឌចំការមន ។

បុរស​រង​គ្រោះ​ឈ្មោះ ភិន ស​ម្ភ​ស្ស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ម៉ូតូ​ដែល​ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​បាត់​នោះ​គឺ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១០ ឡើង​តែម​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1BY-8761 ។ បុរស​រង​គ្រោះ​រៀបរាប់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ខែមិថុនា រូបគេ និង​មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ ថា អាយុ​២៥​ឆ្នាំ ជា​អ្នកធ្វើការ​ងារ​ជាមួយ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 1DE-8659 ម្នាក់​មួយ​គ្រឿង ទៅ​ចូល​ផឹកស៊ី​នៅ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ម្តុំ​ស្ថានីយ៍​បូមទឹក ផ្លូវ​៣៧១ ពេល​ដែល​កំពុង​តែ​អង្គុយ​ផឹក​តែ​ពីរ​នាក់​នោះ​ក៏​បានឃើញ​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​អង្គុយ​ផឹក​តែ​ម្នាក់ឯង​នៅ​តុ​ក្បែរ​នោះ​ក៏​បាន​ហៅ​ឱ្យមក​អង្គុយ​ផឹក​រួម​តុ​ជាមួយ​គ្នា ។ 

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​ម៉ោង​១២​យប់​ថ្ងៃ​ដដែល​ក៏​បាន​នាំ​គ្នា​ចេញពី​ក្លឹ​ប​ទៅ​ផឹក​នៅ​លើ​សួនច្បារ​ក្បែរ​កាស៊ីណូ​ណា​ហ្គា​ពេល​នោះ​រូបគេ និង​ឈ្មោះ ថា ក៏​បាន​ជិះ​ម៉ូតូ​ទៅ​រក​កន្លែង​នោម​ក្បែរ​នោះ និង​ត្រឡប់​មក​វិញ​មិន​ទាន់​ចុះ​ពីលើ​ម៉ូតូ​ផង​ក៏​ត្រូវ​បាន​បុរស​ចំនួន​៥​នាក់​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ពួក​គេ​ចំ​ឈ្មោះ ថា បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​ចំ​គេ​មួយ​ដុំ​ថ្ម​ផង​ដែរ​តែ​រង​របួសស្រាល ។ ពេល​នោះ​រូបគេ​ក៏​ឱ្យ​បុរស​ម្នាក់​ដែល​ទើបតែ​បាន​ស្គាល់​នៅ​ក្លឹ​ប​នោះ​ជូន​ជន​រង​គ្រោះ​ទៅ​ពេទ្យ ចំណែកឯ​ម៉ូតូ​ម៉ាក MSX មិន​ឆេះ​ទុក​រូបគេ​អ្នក​ជិះ​តាម​ក្រោយ ហើយ​បុរស​ជា​ជនសង្ស័យ​បាន​យក​ម៉ូតូ​ម៉ាក​ហុងដា C125 របស់​ខ្លួន​យក​ទៅ​បាត់​តែ​ម្តង ។

លុះ​ព្រឹក​ឡើង​ពួក​គេ​ជួប​គ្នា និង​សួរ​រក​បុរស​ម្នាក់​នោះ​សួរនាំ​រក​មិនឃើញ និង​មិន​ដែល​ស្គាល់​កាលពី​ពេល​កន្លង​មក​នោះ​ទើប​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ឱ្យ​ជួយ​ស្វែងរក​ម៉ូតូ​របស់​ខ្លួន​យក​មក​វិញ ៕