ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅចំរើន លេងដែកកេះ ឆេះផ្ទះយាយហ្មត់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ផ្ទះ​២​ខ្នង​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ស្ថិត​នៅ​ក្នុងភូមិ​ម្សា​ក្រង​(​ជើង​) ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​មួយ​ខ្នង ឆេះ​ហ្មត់ និង​មួយ​ខ្នង​ទៀត នៅ​សល់​តែ​គ្រោងឆ្អឹង​តិចតួច ។

ខេត្តកំពង់ធំ ៖ ផ្ទះ​២​ខ្នង​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ស្ថិត​នៅ​ក្នុងភូមិ​ម្សា​ក្រង​(​ជើង​) ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​មួយ​ខ្នង ឆេះ​ហ្មត់ និង​មួយ​ខ្នង​ទៀត នៅ​សល់​តែ​គ្រោងឆ្អឹង​តិចតួច ។

លោក​អនុ​សេនី​យ៏​ឯក តាន់ ឆេ​ង​នឿ​ន អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​បន្ទុក​ផ្នែក​សណ្តាប់ធ្នាប់ បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ថា ៖ ករណី​អគ្គិភ័យ​ខាងលើ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ម្សា​រ​ក្រង​(​ជើង​) ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​ពីរ​ខ្នង ដែល​នៅ​ជិត​គ្នា​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់​ហ្មត់ ។ ផ្ទះ​ទី​១.​ម្ចាស់​ឈ្មោះ ជិន ណៃ ភេទ​ស្រី អាយុ​៧០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មាន​ទំហំ ១១​គុណ​និង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី និង​ឆេះ​អស់ប្រាក់​ចំនួន​៦០០​ដុល្លារ និង​សម្ភារ​មួយ​ចំនួន​ទៀត និង​ផ្ទះ​ទី​២.​ម្ចាស់​ឈ្មោះ ឌៀប ខន ភេទ​ស្រី អាយុ​៧២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ដូច​គ្នា មាន​ទំហំ ៤​គុណ​និង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី និង​សម្ភារ​មួយ​ចំនួន​ទៀត ។

លោក​អធិការរង​បន្ត​រថា ៖ ករណី​ខាងលើ​នេះ បណ្តាល​មក​ពី​ចៅស្រី​របស់​លោកយាយ ជិន ណៃ ឈ្មោះ រិ​ន ឆេ​ង​គាង អាយុ​៦​ឆ្នាំ បាន​យក​ដែកកេះ​របស់​លោកយាយ ដែល​ជា​ជីដូន​ដាក់​នៅ​លើ​ក្បាល​ដំណេក ទុក​សម្រាប់​អុជ​ទាន​ធូប​ថ្វាយបង្គំ​ព្រះ យក​មក​កេះ​លេង គាប់​ជួន​នៅ​ពេល​ក្រោកពីដំណេក លោកយាយ​មិន​បាន​សារ​មង​ភួយ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ដែល​ចៅស្រី​កេះ​ដែកកេះ​លេង ក៏​បណ្ដាល​ឲ្យ​ភ្លើង​ដែល​កេះ​ឆាបឆេះ​មង ក៏​រាលដាល​ឆេះ​ផ្ទះ​តែ​ម្តង ហើយ​ក៏​ឆេះ​ឆ្លង​ទៅ​ដល់​ផ្ទះ​លោកយាយ ឌៀប ខន មួយទៀត​ដែល​នៅ​ជិត​គ្នា​នោះ​តែ​ម្ដង ។ សំណាងល្អ​ដែល​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ឡើយ ។ ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការ​ស្រុក​ទៅ​ដល់ ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ស្ទើ​ទាំង​ស្រុក ប្រជាពលរដ្ឋ និង​អ្នក​ភូមិ​បាន​នាំ​គ្នា​យក​ប៉ោត ជួយ​ដងទឹក​ជះ​ពន្លត់​ដែរ តែ​មិន​អាច​គ្រប់គ្រង​ស្ថានភាព​ភ្លើង​បាន​ឡើយ គួរ​ឲ្យ​អាណិត​ដល់​លោកយាយ​ទាំង​ពីរ​នាក់ ចាស់​ហើយ​ឆេះ​ផ្ទះ​អស់​ទៀត ៕