ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចតម្កល់ករណីលោកគឹម សុខ ប្តឹង…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​តុលាការ​កំពូល​បាន​សម្រេច កាលពី​​ព្រឹក​ថ្ងៃ​ទី​២៣ ​មិថុនា នេះ នូវ​បណ្តឹង​សារទុក្ខ​ប្រឆាំង​ការ​ឃុំខ្លួន លោក​គឹ​ម សុខ អ្នកវិភាគ​បញ្ហា​សង្គម ​និង​នយោបាយ ដោយ​សម្រេច​តម្កល់​ករណី​លោក​គឹ​ម ​សុខ​ ប្តឹង​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​របស់​ចៅក្រម​សាលា​ដំបូង និង​សាលាឧទ្ធរណ៍​ថា​ ជា​ការ​ត្រឹមត្រូវ​ ។

រាជធានី​ភ្នំពេញ ៖ ​តុលាការ​កំពូល​បាន​សម្រេច កាលពី​​ព្រឹក​ថ្ងៃ​ទី​២៣ ​មិថុនា នេះ នូវ​បណ្តឹង​សារទុក្ខ​ប្រឆាំង​ការ​ឃុំខ្លួន លោក​គឹ​ម សុខ អ្នកវិភាគ​បញ្ហា​សង្គម ​និង​នយោបាយ ដោយ​សម្រេច​តម្កល់​ករណី​លោក​គឹ​ម ​សុខ​ ប្តឹង​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​របស់​ចៅក្រម​សាលា​ដំបូង និង​សាលាឧទ្ធរណ៍​ថា​ ជា​ការ​ត្រឹមត្រូវ​ ។

លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​មិថុនា ឆ្នាំ​២០១៧ បាន​សម្រេច​ទទួល​បណ្តឹង​ប្តឹង​សាទុក្ខ​របស់​មេធាវី ជួង ជូ​ងី ការពារ​សិទ្ធិ​លោក​គឹ​ម សុខ ត្រូវ​តាម​ទម្រង់​ច្បាប់​។

​តែ​ក្រុម​ចៅក្រម​បាន​សម្រេច​ថា​៖ «​តុលាការ​បដិសេធ​បណ្តឹង​ប្តឹង​សាទុក្ខ​របស់​មេធាវី ជួង ជូ​ងី និង​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជា​បានការ» ។ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្លាប់​ថ្លែង​ថា​រឿង​ក្ដី​លោក​គឹ​ម សុខ ត្រូវ​បាន​បិទ​ការ​ស៊ើបសួរ​ហើយ រួច​បញ្ជូន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​តាម​នីតិវិធី​។ តែ​មិន​ទាន់​កំណត់​ការ​សម្រេច​ឃុំខ្លួន​នៅឡើយ​ទេ​។ លោក គឹ​ម សុខ ត្រូវ​បាន​ចាប់ខ្លួន​ពេល​ចូល​បំភ្លឺ​នៅ​អយ្យការ​សលា​ដំបូង​រាជធានី​ភ្នំពេញ និង​បញ្ជូន​ភ្លាម​ៗ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។

តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​លោក គឹ​ម សុខ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម ឡី ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹ​ម សុខ ជា​ទឹកប្រាក់​ចំនួន៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន លោក គឹ​ម សុខ បន្ទាប់​ពី​លោក​ព្រះ​រាជ​អាជ្ញា​រង សៀង សុខ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ៊​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​តុលាការ​កំពូល​បាន​ជំនុំជម្រះ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោកគឹ​ម សុខ ហើយ​សាលដីកា​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី២៨ ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ​។ ជនជាប់ចោទ គឹ​ម សុខ ធ្លាប់​បាន​និយាយ​ក្នុង​សវនាការ​តុលាការ​កំពូល​ថា ការ​មិន​ឲ្យ​រូប​ខ្លួន​គាត់​នៅ​ក្រៅ​ឃុំ​គឺ​វា​មាន​ភាព​អ​យុ​ត្តិ​ធម្ម​ណាស់ នឹង​សូម​ឲ្យ​ចៅក្រម​តុលាការ​កំពូល​ឲ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សម​១​ប្រគល់​សៀវ​ភៅអានសរសេរ ដែល​ពួក​គេ​បាន​ដកហូត​របស់​គាត់​ឲ្យ​គាត់​វិញ ចំណែក​សាលាដំបូង​រាជធានី​ភ្នំពេញ ។