ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Alexis Sanches បាន​បំបែក​កំណត់​ត្រា​ថ្មី​ក្រោយ​ស៊ុត​ចូល​អា​ល្លឺ​ម៉​ង់

6 ឆ្នាំ មុន

Alexis Sanches ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​ស៊ី​លី​ក្រោយ​ពី​ស៊ុត​បញ្ចូល​ទី​ក្រុម​អា​ល្លឺ​ម៉​ង់​ក្នុង​ព្រឹត្តិការណ៍ Confederations Cup

Alexis Sanches ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​ស៊ី​លី​ក្រោយ​ពី​ស៊ុត​បញ្ចូល​ទី​ក្រុម​អា​ល្លឺ​ម៉​ង់​ក្នុង​ព្រឹត្តិការណ៍ Confederations Cup កាលពី​ថ្ងៃ​ទី​២២ មិថុនា កន្លង​ទៅ ក្នុង​លទ្ធផល​១-១​។ នេះ​គឺជា​គ្រាប់​បាល់​ទី​៣៨​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប​កាំភ្លើង​ធំ Arsenal ក្នុង​ចំណោម​ការ​បង្ហាញ​វត្តមាន​១១២​លើក​ក្នុង​សមរភូមិ​វាលស្មៅ​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ។ 

ដ្បិតតែ​លទ្ធផល​១-១​ក៏​ពិតមែនតែ​ក្រុម​ម្ចាស់​ជើងឯក​តំបន់ Conmebol (​អា​មេ​រិ​ក​ខាងត្បូង​)ស៊ី​លី​នៅ​តែ​រក្សា​តំណែង​លេខ​១​ក្នុង​តារាង​ពូ​លB ដោយ​នាំមុខ​ក្រុម​ម្ចាស់​ជើងឯក World Cup ២០១៤ អា​ល្លឺ​មង់​។ ក្រុម​ទាំង​ពីរ​នេះ​មាន​ពិន្ទុ​៤ ស្មើគ្នា​ក្នុង​ពូ​ល តែ​ក្រុម​ស៊ី​លី​មាន​គ្រាប់​បាល់ +2 ខណៈ​ក្រុម​អា​ល្លឹ​ម៉​ង់​មាន +1 ។  កីឡាករ Sanches និយាយ​ថា​៖ «​ខ្ញុំ​រីករាយ​ណាស់​ពេល​ក្លាយជា​កំពូល​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​របស់​ក្រុម​ជម្រើសជាតិ​ស៊ី​លី ។ ប៉ុន្តែ​សុបិន​របស់​ពួក​យើង​គឺ​ការ​ឈ្នះ​ពានរង្វាន់​ក្នុង​ព្រឹត្តិ​ការណ៍​​នេះ » ៕

គួរ​បញ្ជាក់​ថា ក្រុម​ស៊ី​លី​និង​ក្រុម​អា​ល្លឺ​ម៉​ង់​ត្រូវការ​១​ពិន្ទុ​ទៀត​ដូច​គ្នា​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ពានរង្វាន់ Confederations Cup ។ ហើយ​អា​ល្លឺ​ម៉​ង់​នឹង​ជួប​ក្រុម​កា​មេ​រូ​ន ខណៈ​ស៊ី​លី​ត្រូវ​ប៉ះ​អូស្ត្រាលី​នៅ​រាត្រី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ ៕