ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជះ​លុយ ដើម្បី​អ្នក​សក់​លឿង​សប្បាយ

6 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​អះអាង​ថា នឹង​ក្លាយទៅជា​អ្នកមាន​ជាងគេ​លើ​ពិភពលោក បាន​ជះ​លុយ​ឲ្យ​ប្រជាជន​ណា​ដែល​មាន​សក់​ហា​យ​ឡាយ​ពណ៌​លឿង

ម៉ា​ឡេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​អះអាង​ថា នឹង​ក្លាយទៅជា​អ្នកមាន​ជាងគេ​លើ​ពិភពលោក បាន​ជះ​លុយ​ឲ្យ​ប្រជាជន​ណា​ដែល​មាន​សក់​ហា​យ​ឡាយ​ពណ៌​លឿង ទទួលទាន​មិន​អស់​លុយ​ក្នុង​កម្មវិធី​ជប់លៀង​មួយ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

លោក Zhang Jian ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ទីផ្សារ និង​ជា​អ្នក​ដែល​អះអាង​ថា នឹង​ក្លាយទៅជា​អ្នកមាន​ជាងគេ​លើ​លោក បាន​ធ្វើ​ឲ្យ​ល្បី​នៅ​លើ​កាសែត​ទំព័រ​មុខ ដោយសារ​តែ​ខ្លួន​បាន​ជះ​លុយ​ឲ្យ​ប្រជាជន​មាន​សក់​ហា​យ​ឡាយ ទទួលទាន​ក្នុង​ពិធីជប់លៀង ដោយ​មិន​អស់​ថ្លៃ​។

នៅ​ក្នុង​ពិធីជប់លៀង​ដែល​បាន​ធ្វើ​នៅ​ខេត្ត Penang មាន​មនុស្ស​ជាង​១.០០០​នាក់ ទាំងប្រុស​ទាំងស្រី ដែល​មាន​សក់​ហា​យ​ឡាយ​ពណ៌​លឿង​មក​ប្រជុំ​គ្នា ត្រៀម​នឹង​ចូល​ទទួលទាន់​មិន​អស់​ថ្លៃ​។
ដោយ​មនុស្ស​ទាំងអស់​ក្នុង​កម្មវិធី​ជប់លៀង​សុទ្ធតែ​មាន​សក់​ពណ៌​លឿង សាធារណជន​លើ​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពេល​ឃើញ​រូបថត​។ មើលទៅ​សុទ្ធតែ​ពណ៌​លឿង !