ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​រៀន​វិញ បើកទ្វារ​ចូល​អង្រួន​ឪពុក ស្រាប់តែ​ស្រែកយំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល ខណៈ​ដែល​គាត់​នៅផ្ទះ​តែ​ម្នាក់ឯង ហើយ​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស និង​កូនប្រុស​ទៅ​រៀន​បាត់ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល ខណៈ​ដែល​គាត់​នៅផ្ទះ​តែ​ម្នាក់ឯង ហើយ​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស និង​កូនប្រុស​ទៅ​រៀន​បាត់ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ក្នុង​បន្ទប់​ជួល​លេខ​៨ ស្ថិត​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​រង​គ្រោះ​ឈ្មោះ រ៉​ង សា​រ៉េ​ត អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ចំណែក​​ប្រពន្ធ​ឈ្មោះ​អឹ​ុ​ម សុ​ផា​រី ជា​ពល​ការិនី​ធ្វើការ​នៅ​ប្រទេស​ជប៉ុន និង​មាន​​កូនប្រុស​អាយុ​១១​ឆ្នាំ រស់​នៅ​ជា​មួយ​ឪពុក​​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ស្នាក់​នៅ​តែ​២​នាក់​កូនប្រុស​ប៉ុណ្ណោះ ដោយ​ប្រពន្ធ​ទៅ​ធ្វើការ នៅ​ប្រទេស​ជប៉ុន ហើយ​មុន​ពេល​កើតហេតុ​គាត់​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់ឯង​ទេ ដោយ​កូនប្រុស​បាន​ទៅ​រៀន​បាត់​។ ខណៈនោះ​មិន​មាន​នរណា​ម្នាក់​ដឹង​ថា គាត់​ស្លាប់​តាំងពី​ពេល​ណា​នោះ​ឡើយ រហូត​ដល់ កូនប្រុស​របស់​គាត់​ត្រឡប់​មក​ពី​រៀន​វិញ ហើយ​បើកទ្វារ​បន្ទប់​ចូល​ទៅ​ក៏​ឃើញ​ឪពុក​ដេក​ស្មានថា ឪពុក​ដេក​លក់​ក៏​ទៅ​ដាស់​ឲ្យ​ក្រោក ប៉ុន្តែ​ទោះ​ដាស់​យ៉ាង​ណាស់​ក៏​មិន​ក្រោក​ដែរ ក្រោយមក​កូនប្រុស​បាន​ចាប់​អង្រួន ស្រាប់តែ​មាន​សភាព​រឹង​ក្រ​ញ៉​ង់​ៗ​ទៅ​ហើយ ក៏​ស្រែកយំ និង​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​មើល ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ល្ងាច​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​បែប​នេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ រួម​ជាមួយ​កម្លាំង​នគរបាល​បច្ចេកទេស​នៃ​អធិការដ្ឋាន បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​កោសល្យវិច័យ ទើប​ដឹង​ថា ជន​រង​គ្រោះ​រូប​នោះ​ស្លាប់​ដោយសារ​ខ្យល់គរ និង​បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕