ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​មុខ​ទីចាត់ការ​ប៉ូលិស​​ស្លា.ប់​11​នាក់

6 ឆ្នាំ មុន

បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​រាយការណ៍​ថា ការ​ផ្ទុះ​គ្រាប់បែក​មួយ​បាន​ត្រូវ​រថយន្ត​ប៉ូលិស​១​គ្រឿង​កាលពី​ថ្ងៃ​ទី​២៣ មិថុនា នៅ​ទីក្រុង​កេ​តា​ភាគ​និរតី​ប៉ា​គី​ស្ថាន បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច

បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​រាយការណ៍​ថា ការ​ផ្ទុះ​គ្រាប់បែក​មួយ​បាន​ត្រូវ​រថយន្ត​ប៉ូលិស​១​គ្រឿង​កាលពី​ថ្ងៃ​ទី​២៣ មិថុនា នៅ​ទីក្រុង​កេ​តា​ភាគ​និរតី​ប៉ា​គី​ស្ថាន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១​នាក់ ហើយ​ប្រមាណ​ជា​២០​នាក់​ទៀត​រង​របួស ។

ការ​ផ្ទុះ​កើត​មាននៅ​មុខ​ទីចាត់ការ​ប៉ូលិស​ខេត្ត​បា​លូត​ជី​ស្ថាន​ជា​ខេត្ត​សំបូរ ដោយ​ធនធានធម្មជាតិ ក៏​ប៉ុន្តែ​មាន​សកម្មភាព​ខ្លាំង​របស់​ពួក​បះបោរ​បំបែក​ខ្លួន​និយម ហើយ​តែង​កើត​មាន​អំពើ​ហិង្សា​អ៊ិ​ស្លា​ម​និយម ។

វេជ្ជបណ្ឌិត FAREED AHMED ប្រមុខ​មន្ទីរពេទ្យ​ស៊ី​វិល​មួយ​ថ្លែងប្រាប់ AFP ថា មក​ទល់​ពេល​នេះ​មនុស្ស​១១​នាក់​ស្លាប់ ហើយ​យ៉ាងតិច​២០​នាក់​រង​របួស ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ប៉ូលិស​៤​នាក់ រួច​អ្នក​របួស​៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

លោក MOHAMMED TARIQ អ្នក​ទទួលខុសត្រូវ​ប៉ូលិស​មួយ​រូប​គូសបញ្ជាក់​ថា ការ​ផ្ទុះ​សំដៅលើ​រថយន្ត មួយ​គ្រឿង​របស់​ប៉ូលិស ។ ម៉ូតូ​មួយ​គ្រឿង​ក៏​រង​ការ​បំផ្លាញ​ដែរ ៕