ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សាក​ម៉ូ​ទ័​រ​សម្រាប់​បំពាក់​មី​ស៊ី​ល​រំលង​ទ្វីប

6 ឆ្នាំ មុន

បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ មិថុនា ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ មិថុនា បាន​ធ្វើការ​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​ថ្មី​ដែល​អាច​យក​ទៅ​បំពាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ។
យោង​តាម​ទូរទស្សន៍ FOX NEWS ថា

បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ មិថុនា ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ មិថុនា បាន​ធ្វើការ​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​ថ្មី​ដែល​អាច​យក​ទៅ​បំពាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ។

យោង​តាម​ទូរទស្សន៍ FOX NEWS ថា នោះ​ជា​ការ​សាកល្បង​លើក​ដំបូង​ម៉ូ​ទ័​រ​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ចាប់តាំងពី​ខែមីនា​មក ដោយនៅ​ខែ​នោះ​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើការ​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​៣​លើក ។

មុន​នេះ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN ធ្លាប់​ប្រកាស​ថា កូរ៉េ​ខាងជើង​ពេល​ខាង​មុខ​នឹង​មាន​បច្ចេកវិទ្យា​មួយ ដែល​អាច​ឱ្យ​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​របស់​ខ្លួន​វាយប្រហារ​ដល់​ដែនដី​អា​មេ​រិ​ក ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប កាលពីដើម​ខែមិថុនា បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដំណោះស្រាយ​មួយ ដែល​ពង្រីក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង ដែល​បន្ត​ធ្វើការ​សាកល្បង​មី​ស៊ី​ល ។ ថ្ងៃ​ទី​៩ មិថុនា ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បណ្តែត​ប្រឆាំង​នាវា​ជា​ច្រើន​គ្រាប់ ។ ការ​សាកល្បង​មី​ស៊ី​ល​មុន​នេះ​ធ្វើ​នា​ថ្ងៃ​ទី​២៩ ឧសភា ដោយ​ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​បំពាក់​ដោយ​ប្រព័ន្ធ​ស្ទាក់​កម្ទេច​មី​ស៊ី​ល​សត្រូវ ៕